• មើលមួយភ្លែតស្មានតែមនុស្ស តែតាមពិតតុក្កតាជប៉ុនសោះ!

    Imma គឺ​ជា​ឈ្មោះ​របស់​ម៉ូដែល​តុក្កតា​ជប៉ុន​មួយ ដែល​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​បើក​ភ្នែក​ធំ​ៗ ព្រោះ​តែ​រូបរាង​ស្រស់​ស្អាត​ខ្លាំង និង​ដូច​មនុស្ស​ពិត​ៗ​របស់​នាង។

    តុក្កតា​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​តំណាង​ឲ្យ​ក្រុមហ៊ុន​ Daikanyama-based ModelingCafe ក្នុង​ទីក្រុង Tokyo ដែល​មហាជន​ជា​ច្រើន​បាន​ភាន់​ច្រឡំ​នាង​ជាមួយ​នឹង​មនុស្ស​ពិត។ តាម​សារព័ត៌មាន SoraNews24 បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ខាង​លើ​នេះ​ដែរ បាន​ជ្រោមជ្រែង​បុគ្គលិក​ស្រី​ៗ​របស់​ពួកគេ ឲ្យ​ធ្វើ​យ៉ាង​ណា​កែ​ច្នៃ Imma ឲ្យ​ដូច​ជា​មនុស្ស​ស្រី​ពិត​ៗ។

    គួរ​បញ្ជាក់​ថា រូបរាង​ដូច​មាន​ជីវិត​របស់ Imma គឺ​គ្រាន់​តែ​ជា​គម្រោង​តូច​មួយ​សម្រាប់ ModelingCafe ប៉ុណ្ណោះ។ ក្រុមហ៊ុន​នេះ​ដែរ ត្រូវ​បាន​ឲ្យ​ដឹង​ថា ចង់​កែ​ប្រែ​រូប​នាង​ឲ្យ​មាន​ភាព​រស់​រវើក​ជាង​នេះ​ទៀត ដោយ​អាច​នឹង​រួម​បញ្ចូល​បច្ចេកវិទ្យា CG រួម​នឹង​កម្មវិធី​វៃ​ឆ្លាត​ដែល​អាច​ធ្វើ​ឲ្យ​នាង​មាន​ចលនា​ដូច​មនុស្ស​ពិតដូច្នោះដែរ៕ ​

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ