• តើ «​ផ្លែ​អម្ពិល» មានអត្ថប្រយោជន៍អ្វីខ្លះទៅលើសុខភាព?

    (សុខភាព)៖ តើ «​ផ្លែ​អម្ពិល» មានអត្ថប្រយោជន៍អ្វីខ្លះទៅលើសុខភាព?

    • ទឹកផ្លែអម្ពិល គឺអាចប្រើជាថ្នាំបញ្ចុះលាមកក្នុងកម្រិតស្រាលមួយ។
    • ផ្លែអម្ពិល ត្រូវបានគេប្រើដើម្បីព្យាបាល នូវភាពមិនប្រក្រតីរបស់ទឹកប្រមាត់។
    • ផ្លែអម្ពិល ជួយបន្ទាបកម្រិតកូឡេស្តេរ៉ូល។

    • វាជួយធ្វើអោយ សុខភាពបេះដូង មានភាពល្អប្រសើរឡើង។
    • សាច់, ស្លឹក និង ផ្ការបស់វា ជាមួយនឹងការរួមផ្សំផ្សេងៗគ្នាជាច្រើនទៀត ពួកវាត្រូវបានយក ទៅ លាបលើសន្លាក់ ដែលមានការឈឺចាប់ និង ហើមប៉ោង។
    • ផ្លែអម្ពិល ត្រូវបានគេប្រើសម្រាប់ព្យាបាល អាការៈឈឺបំពង់ក។

    • ទឹកផ្លែអម្ពិល ដែលមានកម្តៅ ត្រូវបានគេប្រើសម្រាប់ព្យាបាល ជំងឺឈឺភ្នែក។ ថ្នាំភ្នែកតំណក់ទឹក ដែលត្រូវបាន ធ្វើមកពី គ្រាប់ផ្លែអម្ពិល អាចប្រើបាន សម្រាប់ការព្យាបាល អាការៈភ្នែកស្ងួត។
    • ផ្លែអម្ពិល ត្រូវបានគេប្រើជាឱសថបញ្ចុះទឹកនោម សម្រាប់ព្យាបាល បញ្ហាមិនប្រក្រតីនៃទឹក ប្រមាត់, ជំងឺខាន់លឿង និង ជំងឺផ្តាសាយ។
    • វា ជាប្រភពដ៏ល្អនៃពពួកសារធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលវាអាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺ មហារីកបាន។

    • ផ្លែអម្ពិល ជួយកាត់បន្ថយគ្រុនក្តៅ និង ជួយផ្តល់នូវការ ការពារចំពោះជំងឺគ្រុនផ្តាសាយ។ យកសាច់វាខាងក្នុង មកឆុងនឹងទឹកក្តៅ រួចទុកវាចោលរយៈពេលមួយម៉ោង ដើម្បីអោយវាមាន ប្រសិទ្ធភាពល្អ។ ឬ ឆុងវាជាមួយនឹង ទឹកក្តៅឧណ្ណៗ ដោយដាក់ទឹកឃ្មុំចូលបន្តិច ដើម្បីអោយវា មានរសជាតិផ្អែម។ វិធីនេះ គឺអាចជួយបន្ទាប សីតុណ្ហភាព បានជាច្រើនអង្សា។
    • ផ្លែអម្ពិល ជួយអោយរាងកាយអ្នក ជួយរំលាយអាហារបានល្អ។
    • វាត្រូវបានគេប្រើដើម្បីលាបនៅលើស្បែក ដើម្បីជួយព្យាបាលនូវ ការរលាក។
    • សំបកពណ៌ក្រហម ដែលស្រោបនៅខាងក្រៅគ្រាប់របស់វា គឺជាថ្នាំសម្រាប់ព្យាបាលដ៏មានប្រសិទ្ធ ភាព ក្នុងការ ប្រឆាំងនឹង ជំងឺរាគ និង រាគមួល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ