• PUBG ក្លាយជា​ Premium Game ​ដែលរក​បាន​ចំណូល​ខ្ពស់បំផុតប្រចាំឆ្នាំ ២០១៨

    យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ចុង​ក្រោយ​បង្អស់​ចេញ​ពី SuperData បាន​បង្ហើប​ឲ្យ​ដឹង​ថា​ហ្គេម PlayerUnknown’s Battlegrounds (PUBG) ជា​ប្រភេទ Premium Game (ហ្គេម​ប្រើ​លុយ​ទិញ) អាច​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០១៨ ពោល​គឺ​ទទួល​បាន​ប្រមាណ ១ ពាន់​លាន​ដុល្លារ ។

    ត្បិត​មាន​ដំណឹង​ល្ហិចល្ហៀង​ថា​ហ្គេម PUBG ​ផ្តើម​ថមថយ​អ្នក​លេង ​ក្រោយ​លេច​គូ​ប្រជែង Fortnite: Battle Royale ក៏​កន្លង​ទៅ​នា​ឆ្នាំ ២០១៨ តួ​លេខ​ជាក់​ស្តើង​មាន​ការ​កើន​ឡើង​ ១៩ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧។ PUBG បាន​ធ្លាក់​ចុះ​តួ​លេខ​អ្នក​លេង​យ៉ាង​គំហុក​មួយ​រយៈ​ក្រោយ បន្ទាប់​ពី​ទើប​ទទួល​កំណត់ត្រា​កើន​បាន​អ្នក​លេង ៣ លាន​នាក់ ​នៅ​លើ Steam កាល​ពី​ខែ​កុម្ភៈ រហូត​ដល់​ខែ​ធ្នូ​ទើប​ប្រមូល​បាន​អ្នក​លេង​ ១ លាន​នាក់មក​វិញ។

    ជោគជ័យ​របស់ PUBG បាន​ជំរុញ​ឲ្យ​ហ្គេម​ដែល​មាន​ក្រុមហ៊ុន​មេ​ស្ថិត​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង អាច​យក​ឈ្នះ​លើ​ហ្គេម​បាល់ទាត់ FIFA 18, Grand Theft Auto V និង Red Dead Redemption 2 ក្នុង​តារាង​កំពូល​នៃ​ Premium Game ដែល​លក់​ដាច់​បំផុត​ប្រចាំ​ឆ្នាំ។ តួ​លេខ​នេះ​រាប់​បញ្ចូល​តែ​លើ​ឧបករណ៍ PS4, PC និង Xbox One។

    បើ​ក្រឡេក​ទៅ​មើល​ជំនាន់​ទូរសព្ទ PUBG Mobile ដែល​ដាក់​ឲ្យ​លេង​ឥត​គិត​ថ្លៃ ក៏​កើប​បាន​ចំណូល​ជាង ៣២,៥ លាន​ដុល្លារ​គិត​ត្រឹម​ខែ​វិច្ឆិកា​តែ​មួយ​គត់ ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ហួស​ការ​រំពឹង​ទុក​ក្នុង​ប្រទេស​ចិន​និង​ឥណ្ឌា ដោយ​ក្នុង​ខែ​ធ្នូ​ប្រជែង​តួ​លេខ​អ្នក​លេង​របស់ Fortnite ឡើង​ដល់​ជាង ២០០ លាន​នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ