រួចខ្លួន! Ronaldo ព្រមបង់ប្រាក់​ ១៨.៨លានអឺរ៉ូឲ្យតុលាការអេស្ប៉ាញ​ ដេីម្បីគេចជាប់ពន្ធនាគារ​ ២៣ខែ

(ម៉ាឌ្រីដ)៖​ តារាបាល់ទាត់ឆ្នេីមលំដាប់លេខ២​ពិភពលោក​ Cristiano Ronaldo បានយល់ព្រមបង់ប្រាក់ចំនួន​ ១៨.៨លានអឺរ៉ូ​ ដេីម្បីធានានៅក្រៅឃុំពីស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយ:ពេល​ ២៣ខែនៅប្រទេសអេស្ប៉ាញ​ ពីបទគេចពន្ធកាលពីអំឡុងឆ្នាំ២០១១​ និងឆ្នាំ២០១៤។

ក្នុងសវនការរយ:ពេល ៤០នាទីក្នុងតុលាការដែលស្ថិតក្នុងទីក្រុង​ Madrid ប្រទេសអេស្ប៉ាញនាព្រឹកថ្ងៃអង្គារ​ ទី២២​ ខែមករា​ ឆ្នាំ២០១៩​ នេះ​ បុរសវ័យ៣៣ឆ្នាំ​ Ronaldo បានទទួលយកការផាកពិន័យទាំងអស់​ ជុំវិញប្រាក់ចំណូលដែលបានពីការលក់រូបភាពគេចវេសមិនបានបង់ពន្ធ​ (tax fraud) ក្នុងរយ:ពេល៩ឆ្នាំលេងអោយក្លឹប​ Real Madrid។

ច្បាប់នៅប្រទេសអេស្ប៉ាញ​ ស្ថានទម្ងន់ទោសក្រោម​ ២ឆ្នាំ​ ជនជាប់ចោទមានសិទ្ធិបង់ប្រាក់នៅក្រៅឃុំ​ និងមិនជាប់ពន្ធនាគារបាន។

ក្នុងសវនការព្រឹកម្សិលមិញនេះ​ ក្រៅពី​ Ronaldo ដែលដំណេីរដោយមិត្តស្រី​ Georgina Rodriguez គេក៏ឃេីញមានអតីតមិត្តរួមក្រុម​ Real Madrid, Xabi Alonso ផងដែរ​ ជុំវិញការចោទប្រកាន់ដូចគ្នា​ ដែលអាចជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ៕

ប្រភព៖ Freshnews

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ