• ពូចិត្តព្រៃផ្សៃ វៃក្មួយប្រុសអាយុ ៤ឆ្នាំ រហូតបាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ និងរបួសពេញខ្លួន…!

    ភ្នំពេញ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​លើ​កុមារ​អាយុ០៤ឆ្នាំ (ប្រើ​អំបោស ខ្សែក្រវ៉ាត់ និង​ជើង វាយ​ធាក់​បណ្តា​ឲ្យ​របួស បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ) នៅ​ចំណុច​ផ្ទះ​សង់​ថ្មី ផ្លូវ​រថភ្លើង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ។

    មុនពេល​កើតហេតុ​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ តាម​ទូរ​សព្ទ័​ថា នៅ​ចំណុច​ខាងលើ មាន​មនុស្ស​ប្រុស​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​កុមារ បណ្តា​ឲ្យ​របួស ក្រោយពី​ទទួល​ពត៌មាន សមត្ថកិច្ច បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ។

    ជនសង្ស័យ​ឈ្មោះ ប៉ែន ចាន់​ត្រា ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​រថភ្លើង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (គ្មាន​សារធាតុ​ញៀន)។ ចំណែក​ជនរងគ្រោះ ឈ្មោះ ហ៊េ​ល ទេវា ភេទ​ប្រុស អាយុ០៤ឆ្នាំ (០៦-០៦-២០១៤) ស្នាក់នៅ​ក្នុងបន្ទុក​ជាមួយ​ជនសង្ស័យ​ខាងលើ (ត្រូវជា​ក្មួយ)។

    សារភាពរ​បស់ជនស​ង្ស័​យ បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បានធ្វើ​ការប្រើ​អំពើហិង្សា​លើ​កុមារ​រងគ្រោះ ដោយ​វាយ​និង​អំបោស ខ្សែក្រវ៉ាត់ ទាត់​ធាក់ បណ្តា​ឲ្យ​បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ​មែន។

    មូលហេតុ​កុមារ​រងគ្រោះ​ចេះតែ​បោះ​សម្ភារ:ក្នុងផ្ទះ​ចេញ​ក្រៅ​ផ្ទះ នឹង​ឲ្យ​ជនសង្ស័យ​ខឹង ហើយ​ប្រើ​អំពើហិង្សា ដាក់​កុមារ​រងគ្រោះ​តែម្តង។ កុមា​រងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ភា១ ខាងក្រោយ​វត្តភ្នំ។ រីឯ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ