• តុលាការខេត្តសៀមរាប សម្រេចដាក់ពន្ធនាគារ ចិនចំនួន១៩នាក់ ក្នុងករណីបើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់

    ខេត្តសៀមរាប៖ នៅទីបំផុត ចិនប្រុសស្រីចំនួន១៩នាក់ ក្នុងចំណោម២១ ត្រូវចៅក្រមសាលាដំបូងខេត្តចំនួន២រូប សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារហើយ នៅព្រឹកថ្ងៃទី២២ខែមករានេះ។

    ដីការសម្រេចឃុំខ្លួនទី១ចេញដោយលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរ និងទី២ចេញដោយលោកងួន ណារ៉ា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប។ ដីការទាំងពីរខាងលើបានចោទប្រកាន់ជនត្រូវចោទពីបទ បើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់។

    គួបញ្ជាក់ថា នៅថ្ងៃទី១៨ខែមករា នគរបាល ខេត្តសៀមរាប បានចូលទៅក្រសោបជនជាតិចិនទាំងសម្បុកក្នុងទីតាំងពីរផ្សេងគ្នា ដោយបានឃាត់ខ្លួនប្រុសស្រីចំនួន២១នាក់ យកទៅសាកសួរ អំពីករណីបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណិត។

    ប្រតិបត្តិការណ៍ធ្វើឡើងនៅក្នុងទីតាំងផ្ទះជួលចំនួន២ទីតាំង ស្ថិតនៅភូមិភ្ញារជ័យ និងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនសង្ស័យចំនួន ២១នាក់ មានស្រី ៥ នាក់ សញ្ជាតិ ចិន រួមនឹងវត្ថុតាងមួយចំនួន។ ក្រោយពេលសាកសួរ មានពីរនាក់មិនពាក់ពន្ធ័ និងបទល្មើសក៏បានដោះលែងអោយមានសរីភាពវិញ៕

    ប្រភព៖ srpostnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ