• FA ដាក់​ពិន័យ​គ្រូបង្វឹក Wolves លោក Santo ជុំវិញ​ករណី​រត់ចូល​ទីលាន

    (ក្រុងឡុងដ៍)៖ លោក Nuno Espirito Santo ដែលជាគ្រូបង្វឹករបស់ក្លឹប Wolverhampton Wanderers បានប្រឈម នឹងការពិន័យបន្ថែមពីលើការទទួលបានកាតក្រហមពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីត្រូវអាជ្ញា កណ្តាល Chris Kavanagh បណ្តេញចេញពីទីលានប្រកួតកាលពីថ្ងៃសៅរ៍ ទី១៩ ខែមករា ចុងសប្តាហ៍មុន។

    ការប្រកួតក្នុងក្របខណ្ឌ Premier League រដូចកាលឆ្នាំ២០១៨-២០១៩ ក្នុងសប្តាហ៍ទី២៣ ដែលក្រុម Wolves បានយកឈ្នះក្រុមភ្ញៀវ Leicester City ក្នុងលទ្ធលផ ៤-៣ ខណៈកីឡាករវ័យក្មេង Diogo Jota ជាអ្នកស៊ុតគ្រាប់ ជ័យជម្នះនៅនាទីទីចុងម៉ោង ពេលនោះលោក Nuno បានរំភើបចិត្តខ្លាំងរហូតភ្លេចខ្លួន ស្ទុះរត់ចូលទៅក្នុងទីលាន ទៅសាទរគ្រាប់បាល់ជ័យជម្នះជាមួយកីឡាកររបស់ខ្លួន ក៏ធ្វើឲ្យលោក Kavanagh មើលឃើញពីកំហុសរបស់ គ្រូបង្វឹកវ័យ ៤៤ឆ្នាំ ហើយបានផ្តល់កាតក្រហមតែម្តង និងមិនឲ្យឈរនៅក្នុងទីលានប្រកួត។

    នៅរដូវកាលថ្មីនេះ ក្របខណ្ឌអង់គ្លេស Premier League សហព័ន្ធបាល់ទាត់អង់គ្លេស FA បានចេញច្បាប់ ឲ្យដូចក្របខណ្ឌធំៗផ្សេងទៀតដែរ នោះគឺគ្រូបង្វឹក ឬបុគ្គលិករបស់ក្លឹបទាំងអស់ អាចនឹងទទួលបានកាតលឿង ឬកាតក្រហម ពិន័យដូចកីឡាករលើទីលានដែរ ប្រសិនបើពួកគេទាំងនោះ បានធ្វើឲ្យមានភាពអសណ្តាប់ ធ្នាប់ក្នុងពេលប្រកួតគ្រប់ទម្រង់រូបភាព៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ