• គួរឲ្យស្តាយណាស់!​ មានទេពកោសល្យខ្ពស់ ហើយនៅក្មេងទៀត តែបែរជាដើរផ្លូវខុសទៅវិញ! Hack ហ្វេសប៊ុកបានសម្រេច ដើម្បីឆរបោកយកលុយគេបាន ៣០០ដុល្លារ

    បុរសម្នាក់ឈ្មោះ ឆេង វីរ៉ុង អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំនុចផ្ទះ វីង យីហោ “លាងហួរ” ក្រោយពីបានធ្វើសកម្មភាព ឆបោកតាមបណ្តាញសង្គម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។ បើតាមគណនីផេក ផ្លូវការរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបង្ហោះថា៖ “ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីឆបោក (ប្រាក់តាមប្រព័ន្ធហ្វេសបុក និងវីង)។

    កណ្តាល៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីឆបោក (ប្រាក់តាមប្រព័ន្ធហ្វេសបុក និងវីង) មួយកើតឡើងនៅចំណុចផ្ទះ វីង យីហោ “លាងហួរ” ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បង្កដោយជនសង្ស័យឈ្មោះ ឆេង វីរ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាពរប្រាំ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅជាមួយពូមីង នៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានធ្វើសកម្មភាពឆបោក ដកប្រាក់តាមវីង ជាប្រាក់របស់ជនរងគ្រោះឈ្មោះ ពៅ មុខរបរលក់ដូរ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានចំនួន០២លើក ហើយនៅលើកទី០៣ ពេលកំពុងធ្វើសកម្មភាពដកប្រាក់ទៀត ក៏ត្រូវកម្លាំង អហ ស្រុកមុខកំពូលចាប់ឃាត់ខ្លួនបានតែម្តង។

    +មូលហេតុ: នៅមុនពេលកើតហេតុុប៉ុន្មានថ្ងៃ ជនរងគ្រោះបានឆាតតាមហ្វេសបុកជាមួយអ្នកលក់គ្រឿងសង្ហារឹម (ឈើ) ជាអ្នកស្គាល់គ្នា ដើម្បីរកទិញដូចសព្វដង និងបានតថ្លៃគ្នាទៀតផង តែមិនទាន់ត្រូវគ្នា។ ពេលនោះជនសង្ស័យបានលួចហេកចូលហ្វេសបុកអ្នកលក់គ្រឿងសង្ហារឹម(ឈើ) មើល ស្តាប់ការសន្ទនាគ្នា និងបានឆាតមកជនរងគ្រោះដើម្បីលក់គ្រឿងសង្ហារឹម(ឈើ) ដោយឲ្យជនរងគ្រោះកក់ប្រាក់ផ្ញើតាមវីង ពេលនោះជនរងគ្រោះក៏ជឿជាក់ បានផ្ញើប្រាក់ឲ្យពីរដង អស់ប្រាក់ចំនួន៣០០ដុល្លា។ ដោយមានការសង្ស័យជនសង្ស័យបានទូរស័ព្ទទៅអ្នកលក់ឈើ ទើបដឹងថា ចាញ់បោកជនសង្ស័យ ក៏ប្តឹងរាយការណ៍សមត្ថកិច្ច អហ ស្រុកមុខកំពូល ហើយផ្ញើប្រាក់ឲ្យជនសង្ស័យជាលើកទីបី ហើយពេលជនសង្ស័យមកដកប្រាក់ ក៏ត្រូវកម្លាំង អហ ស្រុកចាប់ឃាត់ខ្លួនតែម្តង។

    វត្ថុតាងចាប់យករួមមាន៖១/-ទូរសព្ទ័ដៃ ០១គ្រឿង ២/-លុយចំនួន៣០០$ បច្ចុប្បន្ន ជនសង្សយ័ ជំនាញ អហ ខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច”៕

    ប្រភព៖ darafb

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ