• សាហាវណាស់!​ រថយន្ត Lexus មួយគ្រឿង បានបុកនារីម្នាក់អូសជិត២០០ម៉ែត្ររហូតដល់ស្លាប់ ហើយរត់បាត់! (មានវីដេអូ)

    កាលពីម៉ោង ១២៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាកLexus បានបុកពីក្រោយបណ្ដាលឲ្យនារីជាជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ទីកើតហេតុស្ថិតតាមបណ្ដោយផ្លូវ ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Lexus និងម៉ូតូម៉ាកZoomer X ជិះស្របទិសគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បុកពីក្រោយហើយបើកអូសជនរងគ្រោះប្រហែល២០០ម៉ែត្រ បណ្ដាលឲ្យនារីជាជនរងគ្រោះស្លាប់ភ្លាមៗ ហើយរថយន្តព្យាយាមរត់បាត់ស្រមោលតែម្ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ