• ​ម្សិលមិញ​នេះ ជំងឺ​របស់​នាយ ក្តឹប​ រេីឡេីងវិញ ត្រូវក្រុម​គ្រួសារ​បញ្ជូនទៅព្យាបាល​ជា​បន្ទាន់​នៅប្រទេសថៃ

    កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ តារាកំប្លែងជេីងចាស់ដ៏​ល្បីឈ្មោះ​ នាយ​ ក្តឹប​ បាន​ទទួលរងនូវ​ជំងឺលេីសឈាម​ ដែលបានធ្វេីរូបលោកមានសភាព​ទ្រុឌទ្រោម​ជាខ្លាំង​ ក្រោយពេលចេញពី​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ និង​មកសម្រាក​ព្យាបាល​នៅ​ផ្ទះ​ ដែលមាន​ក្រុម​គ្រួសារ​ជាអ្នក​មេីលថែបន្ត​ផងនោះ​ ។

    ដោយឡែក​ ក្រោយពី​អាការៈ​របស់​លោក​បានចាប់មានភាព​ប្រសេីរវិញនោះ​ ក៏ស្រាប់តែ​កាលពី​ម្សិលមិញ​នេះ​ សភាព​ជំងឺ​របស់​តារា​កំប្លែង​រូបនេះ​ បានមានការ​រេីឡេីងសារជាថ្មី​ ដែលត្រូវ​បានក្រុម​គ្រួសារ​បានបញ្ជូនទៅព្យាបាល​ជា​បន្ទាន់​នៅប្រទេសថៃ ទាំងដែល​មិនមាន​ថវិកា​ក្នុង​ការ​ព្យាបាល​គ្រប់​គ្រាន់ផងនោះ។

    ដែលនេះគឺជាការទទួលបា​ន​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ ​Huy Ou Dom​ បាន​រៀបរាប់​ថា៖​ «សូមមេត្តា​ ជួយដល់តារាកំប្លែង​ ជើងចាស់​ (នាយក្ដឹប)ផង, ក្រុមគ្រួសារគាត់​ កំពុងខ្វះខាតថវិកា​ ខ្លាំងណាស់!!!!​ នាយក្ដឹប ជាតារាកំប្លែងជើងចាស់​ ត្រូវបានសាច់​ និងក្រុមគ្រួសារ​បញ្ជូ​ទៅព្យាបាលនៅប្រទេសថៃ​។

    នៅថ្ងៃទី២១ ខែមករាឆ្នាំ២០១៩នេះ ដោយមានជំងឺធ្ងន់ធ្ងរ(ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង)។​ នេះបើតាមប្រភព​ ពីសាច់ញ្ញាតិ​ របស់នាយបានប្រាប់អង្គភាពសារព័ត៌មាន​ យុវជនដើម្បីកម្ពុជា​ ឱ្យដឹងនៅថ្ងៃនេះ​។​ 098996677/068886677»។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ