• លោក ហ៊ុន សែន យល់ព្រមឲ្យ ក្រុមហ៊ុនចិនសិក្សាគម្រោងផលិតថាមពលអគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យនៅកម្ពុជា

    សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ ដែល​កំពុង​បណ្ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ សិក្សា​ពិសេស​ការ​ផលិត​ថាមពល​ស្អាត។​​​​​

    គម្រោង​នេះ ត្រូវ​ស្នើ​ឡើង​ដោយ​លោក ស៊ូ យីនពាវ (Shu Yinbiao) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហួរ​ណេងគ្រុប ​ដែល​ជា​ក្រុមហ៊ុន​សាងសង់វារីអគ្គិសនីសេសាន្តក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង​ ទើប​សម្ពោធ​កាល​ពី​ថ្មីៗ​កន្លង​មក​។

    គួរបន្ថែមថា​ ក្រុមហ៊ុន​ក៏មានគម្រោងសាងសង់​បំពង់​បង្ហូរប្រេង ឬ​ឧស្ម័ន ពី​ខេត្តព្រះសីហនុ មក​កាន់​រាជធានីភ្នំពេញ ជាមួយ​និង​គម្រោង​នៃការសាងសង់ផ្លូវល្បឿនលឿនផងដែរ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ