• ផ្កា «Saffron» ឬហៅថា «ផ្កាមាសក្រហម» មិនត្រឹមតែស្អាតទេ តែតំលៃវិញក៏ខ្ពស់ជាងគេលើលោកដែរ…!

    (ឥណ្ឌា)៖ ផ្កា Saffron ត្រូវបានគេនិយាយថា ពណ៌និងក្លិនរបស់ផ្កា Saffron ឥណ្ឌា គឺល្អបំផុតនៅក្នុងពិភពលោក។ ហើយវាមានតម្លៃថ្លៃជាងដំណាំដទៃទៀត។ នោះហើយជាមូលហេតុដែល វាត្រូវបានគេហៅថា ផ្កាមាសក្រហម ។

    ផ្កា Saffron មិនដូចជាផ្កាធម្មតាទេ។ខណៈពេលដែលផ្កាផ្សេងទៀតបានរីកដុះដាលនៅខែមីនាឬខែមេសា ប៉ុន្តែ ផ្កា Saffron រីកស្គុះស្គាយនៅក្នុងខែតុលា ។

    ផ្កា Saffron ត្រូវបានគេហៅថាមាសក្រហម ពីព្រោះកសិកររកលុយបានច្រើនពីវា ព្រោះអត្រាតម្លៃខ្ពស់បំផុតគឺ ៣.០០០ រូពី ស្មើនឹង ៤២ ដុល្លារ ក្នុង ១០ក្រាម។ផ្កា Saffron ស្រស់ ២៥ គីឡូក្រាម អាចផលិតផ្កាស្ងួតបានកន្លះគីឡូក្រាម ។

    ផ្កា Saffron មិនអាចដាំវានៅកន្លែងណាផ្សេងនៅក្នុងប្រទេសបានទេ លើកលែងតែ ទីក្រុង Pulwama, និងទីក្រុង Kashmir ប្រទេសឥណ្ឌា ។ នៅពេលដែលរដូវច្រូតកាត់ចាប់ផ្តើមនៅថ្ងៃទី ២០ ខែតុលាគេរើសផ្កាម្តងមួយៗនិងយកទងលំអងចេញពីផ្កា ដែលមានសរសៃតូចៗចំនួនបីនៅក្នុងផ្កាមួយ។

    ផ្កា Saffron មានរសជាតិ និងក្លិនមុត បើប្រៀបធៀបទៅនឹងគ្រឿងទេស និងផ្កាផ្សេងៗទៀត។ផ្កា Saffron ត្រូវបានគេចាត់ទុកថា ជាប្រភេទមហ្កាឡាមម៉ាឡាឡា ឬរុក្ខជាតិហិរ ។ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងម្ហូបឥណ្ឌា។

    ផ្កា Saffron ក៏ត្រូវបានគេប្រើនៅក្នុងឱសថផងដែរ ដោយត្រូវបានគេប្រើដើម្បីព្យាបាលជំងឺបេះដូង ក៏ឱសថជាដ៏ល្អសម្រាប់ភ្នែកផងដែរ។

    ទីក្រុង Pulwama, និងទីក្រុង Kashmir ប្រទេសឥណ្ឌាទាំងមូលក៏ពឹងផ្អែកលើផ្កា Saffron ដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ