• ទីផ្សារស្មាតហ្វូននៅកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៨ ធ្លាក់ចុះដល់ទៅ ២៣% ឬស្មើ ៤,៤ ពាន់លានដុល្លារ!

    ទីផ្សារស្មាតហ្វូនទូទាំងសកលលោកហាក់មានការធ្លាក់ចុះខ្លាំងនាឆ្នាំ ២០១៨ កន្លងទៅនេះ មិន​ខុសពីទីផ្សារក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានម្ចាស់ដី LG និង Samsung ក៏ត្រូវបានគេរាយការណ៍ថាទទួលលទ្ធផលអវិជ្ជមានដូចគ្នាក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។

    យោងតាមក្រសួងវិទ្យាសាស្រ្តនិង ICT បានឲ្យដឹងថាទីផ្សារស្មាតហ្វូននាំចេញនាឆ្នាំ ២០១៨ សរុបមានទំហំ ១៤,៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ២៣ ភាគរយ ឬស្មើ ៤,៤ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ ២០១៧។ នេះជាតួលេខធ្លាក់ចុះខ្លាំងបំផុតតាំងពីឆ្នាំ ២០០២ ពោលជាឆ្នាំដ៏អាក្រក់បំផុតមួយសម្រាប់ស្មាតហ្វូនកូរ៉េ។

    ទីផ្សារកើនឡើងខ្ពស់បំផុតនាឆ្នាំ ២០០៨ ជាមួយទំហំសរុប ៣៣,៤៤ ពាន់លានដុល្លារ ប៉ុន្តែធ្លាក់ចុះទៅវិញនាឆ្នាំ ២០០៩ ក្រោម ៣០ ពាន់លានដុល្លារនិងក្រោម ២០ ពាន់លានដុល្លារនា​ឆ្នាំ ២០០៧។ បញ្ជាក់ថា បើធៀបនឹងប្រទេសដទៃទៀតមានដូចជាហុងកុងក៏ធ្លាក់ចុះ ៤,៣ ពាន់លានដុល្លារស្មើនឹង ៣៧ ភាគរយ ខណៈសហរដ្ឋអាមេរិកធ្លាក់ចុះ ១០ ភាគរយស្មើនឹង ៥,០៥ ពាន់លានដុល្លារ។

    យ៉ាងណាមិញនាឆ្នាំ ២០១៩ នេះក្រុមហ៊ុនកូរ៉េខាងត្បូងនៅតែបន្តបោះជំហានលើទីផ្សារស្មាតហ្វូនជំនាន់ក្រោយដោយសម្រាប់ Samsung រំពឹងនឹងមាន Galaxy S10 និង Galaxy Fold ត្រៀមដាក់បង្ហាញនាថ្ងៃទី ២០ មករានៅទីក្រុង San Francisco ខណៈក្រុមហ៊ុន LG ក៏ត្រៀមខ្លួនរំអុកក្នុងពិព័រណ៍ MWC 2019 ដែលអាចនឹងបង្ហាញខ្លួន G8 ThinQ និងស្មាតហ្វូនអាចបត់បានស្រដៀងនឹង ZTE Axon M ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ