• មើលនេះ ស្អាតៗណាស់ មានស្រី មានប្រុស តែជាចោរឆក់ ដែលឧស្សាហ៍ធ្វើសកម្មភាព នៅមុខព្រលានយន្តហោះ

    ភ្នំពញ ៖ ក្រុមចោរឆក់យ៉ាងសកម្មដែលឧស្សាហ៍ធ្វើសកម្មភាពនៅមុខព្រលានយន្ត ហោះបានចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងបង្ក្រាបបានជាបន្តបន្ទាប់នៅខណ្ឌសែនសុខ និងបន្តឆែកឆេរទីតាំងលាក់ខ្លួនរកវត្ថុតាងនៅខណ្ឌពោធិ៍សែនជ័យ បន្តទៀតដោយបានរកឃើញនៅវត្ថុតាងមួយចំនួនធំ។

    ការឃាត់ខ្លួននេះធ្វើឡើងនៅ ម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបន្តឆែកឆេរនិងទីតាំងលាក់ខ្លួន ក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើ រួមមាន៖ ១.ឈ្មោះ ប៊ុន ដូច ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ , ២.ឈ្មោះ សេង សៀកវ៉ាយ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់លំនៅផ្ទះលេខ១១ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ , ៣.ឈ្មោះ ចាន់ បូរមី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៤.ឈ្មោះ សៀន ពិសី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ , ៥.ឈ្មោះ ចាន់ សម្បត្តិ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិក្ដឿងរាយ ឃុំក្ដឿងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ,ទី៦ឈ្មោះ ផាន់ ស្រីភាក់ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ទី៧,ឈ្មោះ ស កក្កដា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូ១គ្រឿងស៊ុយសាគីលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GI-0207 ដែលជាមធ្យោបាយ។

    មុនពេលឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ខណៈដែលប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង និងម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿង បម្រុងឆក់កាបូបជនជាតិចិនម្នាក់ ប៉ុន្តែមិនទាន់បានឆក់ផង ក៏ត្រូវបានកម្លាំងដេញតាមឃាត់បានម្នាក់និងដកហូតបានម៉ូតូ១គ្រឿង។

    ចំណែកបក្ខពួក២នាក់ទៀត ជិះម៉ូតូហុងដាឌ្រីមគេចខ្លួនបាត់ ហើយក្រោយពេលចាប់ខ្លួនធ្វើការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានចេញធ្វើសកម្មភាពឆក់ពិតមែន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿងនោះ ខ្លួនបានខ្ចីបក្ខពួកជិះ ក្រោយមកតាមការចង្អុលបង្ហាញពីទីតាំងដែលបក្ខពួកលាក់ខ្លួនរួច សមត្ថកិច្ចបានបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ទៀត ព្រមទាំងរកឃើញកាបូបលុយ ដែលពួកនេះធ្វើសកម្មភាពឆក់ក្នុងពេលកន្លងមកជាច្រើន រួមទាំងឧបករណ៍កាច់សោម៉ូតូ និងគាស់ផ្ទះមួយចំនួនទៀតផងដែរ ។

    បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ