• កុំចេះតែឆ្ងាញ់ រឿងក្តាមប្តៃ ប្រហុក ឬគ្រឿងផ្អាប់ផ្សេងៗ ប្រយ័ត្នជួបទុក្ខធ្ងន់ ដូចប្អូនស្រីម្នាក់នេះ…!

    ​ទឹកត្រី ប្រហុក គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​ដែល​ពុំ​អាច​ខ្វះ​បាន សម្រាប់​ប្រជាជន​ខ្មែរ​ធ្វើ​ម្ហូបអាហារ​ជា​រៀងរាល់ថ្ងៃ ។ ដោយឡែក បើ​និយាយ​ពី​ក្លា​ម​ប្រៃ​វិញ ក៏​ជា​អាហារ​ដែល​មន​ស្សភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ ដោយ​គ្រាន់តែ​ឃើញ​ក៏​ហូរ​ទឹកមាត់​ដែរ ។

    ប៉ុន្តែ ថ្មីៗ​នេះ គ្រឿង​ម្ហូប​ផ្អាប់​ទាំងនេះ ត្រូវបាន​នារី​ម្នាក់​បាន​បង្ហោះ​សារ​ដាស់តឿន​ឲ្យ​បងប្អូន​ទាំងអស់គ្នា​នៅលើ​ហ្វេ​ស​ប៊ុ​ក កុំ​ញាំ​របស់​ទាំងអស់នេះ​ច្រើនពេក ប្រយ័ត្ន​ប្រឈម​នឹង​ការ​ដុះសាច់ច្រមុះ បំពង់ក ត្រូវ​វះកាត់​ដូច​រូបនាង ។​

    យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Daa LaaDaa បាន​បង្ហោះសរសេររៀបរាប់​ឲ្យ​ដឹងថា​៖ «​រឿង​ដែល​មនុស្ស​ភាគច្រើន​តែង​មើលរំលង ចូលចិត្ត​ញ៊ាំ​គ្រឿង​ផ្អាប់ ក្តាមប្រៃ ទឹកត្រី ផ្អក ប្រហុក គ្រឿង​ហឹរ អត់​គិត​ទីបំផុត​លទ្ធផល ប្រឈម​នឹង​ការដុត​សាច់​ច្រ​មុះ បំពង់ក ត្រូវ​វះកាត់ ឈឺ​ចង់​ប្រកាច់ ត្រូវ​ញុ​ក​អា​លុយ​មី​ញូ​ម​ចូល​ច្រមុះ​ជិត​លិច គេ​បាញ់​ភ្លើង​ចូល​ដុត​នឹង​អគ្គស​នី ទឹកភ្នែក​ហៀរ​ចុះមក​មិនដឹង​ខ្លួន ញុ​ក​សំលី​ចូល 24​ម៉ោង … នៅ​ពិបាក​ច្រើន​ទៀត ចង់​ដាស់តឿន​គ្រប់គ្នា​អោយ​ប្រយ័ត្ន​បំផុត​ចំពោះ​រឿងនេះ​» ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ