មុខសញ្ញា​ទាំង ៧ ដែល​​បញ្ជាក់​ថា​ ថ្លើម​អ្នក​ជួប​គ្រោះថ្នាក់​ហើយ

(សុខភាព)៖ ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីមុខសញ្ញាទាំង៧ ដែលអាចប្រាប់អ្នកថា ថ្លើមអ្នកកំពុងតែជួបបញ្ហាហើយ។

១. នៅពេលដែលមាត់របស់អ្នកប្រែជាស្អុយដោយមិនដឹងរឿង អ្នកប្រហែលប្រឈមមុខនឹងជំងឺថ្លើមហើយ។ អាការៈមាត់ស្អុយនេះក៏អាចប្រាប់អ្នកបានថា អ្នកប្រហែលជាអាចកើតជំងឺក្រពះ និងពោះវៀន រលាកថ្លើម និងបេះដូងផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ ទើបមិនប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ។

២. នៅពេលដែលភ្នែកអ្នកស្រាប់តែឡើងក្រហម វាក៏អាចប្រាប់អ្នកថាថ្លើមអ្នកកំពុងតែជួបបញ្ហាផងដែរ។

៣. នៅពេលដែលថ្លើមអ្នកមិនល្អ អារម្មណ៍របស់អ្នកនឹងប្រែប្រួលមិនឈប់ឈរ ដោយអាចប្រែជាល្អ ឬប្រែជាមិនល្អ ក្នុងរយៈពេលមួយរំពេចតែប៉ុណ្ណោះ។

៤. អ្នកនឹងចាប់ផ្តើមមិនចង់បរិភោគអ្វីទាំងអស់ នៅពេលដែលអ្នកកើតជំងឺ។

៥. ក្រចករបស់អ្នកនឹងចាប់ផ្តើមប្រេះ ព្រោះថ្លើមរបស់អ្នកកំពុងតែប្រឈមមុខនឹងបញ្ហា ដោយអ្នកមិនចាប់អារម្មណ៍។

៦. នៅពេលដែលអ្នកស្រាប់តែស្គមដោយមិនដឹងមូលហេតុ អ្នកគួរតែទៅពិនិត្យថ្លើម ដើម្បីអាចព្យាបាល និងការពារបានទាន់ពេលវេលា។

៧. មុខរបស់អ្នកនឹងប្រែជាមិនមានពន្លឺ ហើយស្លេកស្លាំង នៅពេលដែលថ្លើមកំពុងតែធ្វើទុក។ ដូចនេះ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងពេល ទើបថ្លើមអ្នកអាចការពារបានយ៉ាងល្អ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ