• ឃាត់បានជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ផ្លូវភេទ នៅ​ខេត្តក្រចេះ

    ក្រចេះ៖ នៅ​រសៀល​ថ្ងៃទី២១ខែមករា ឆ្នាំ២០១៩នេះ កម្លាំង​នរគ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​នឹង​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៣នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ផ្លូវភេទ​ទៅកាន់​តុលាការ ។

    ឃាត់ខ្លួន​ដឹកនាំ​ដោយ​លោកស្រី​នៅ​រតនា​ស្នងការរង​ប្រឆាំង​ការជួញដូរ​មនុស្ស​ក្រោម​ការសម្របសម្រួល​ពី​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​ខេត្តក្រចេះ​បាន​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន៣នាក់​ពាក់​ពន្ធ​ករណី​ជួញដូរ​ផ្លូវភេទ​នៅ​ចំណុច​ផ្ទះ​គោ​ស​ជប់​ស្ថិត​ក្នុងភូមិ​ក្បាល​ស្នួល​ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី១៩ខែមករា ឆ្នាំ២០១៩។ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៣នាក់​នេះ​ក្រោយពី​ឆែកឆេរ​ផ្ទះមួយ​កន្លែង​មាន​បន្ទប់​ចំនួន៣ដោយ​សង្ស័យ​បម្រើ​សេវាកម្ម​ផ្លូវភេទ​ស្ថិតក្រោម​យីហោ​កោស​ជប់​ដែល​ស្ថិតក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្តក្រចេះ។

    ជនសង្ស័យ​ទី១៖ឈ្មោះ អិន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣២ឆ្នាំ រស់នៅ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង។ទី២៖ឈ្មោះ​អេង លក្ខិណា ភេទ ស្រី​អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ទី៣៖ឈ្មោះ ឈូក រចនា ភេទ​ស្រី អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ។

    សមត្ថកិច្ច ឃាត់ខ្លួន និង​ឆែកឆេរ ដកហូត​បាន​វត្ថុតាង រួមមាន ទូរស័ព្ទ​ចំនួន២គ្រឿង ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយចំនួន​និង​ស្រោមអនាម័យ មិនទាន់​ប្រើ​ជាច្រើន សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។ ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជន​ប្រុស​ស្រី​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី២១ខែមករា​ឆ្នាំ២០១៩នេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ