• នៅថ្ងៃនេះ ឡាវ​ធ្វើ​ព្យុហយាត្រា​យោធាធំមួយក្នុងទីក្រុងវៀងច័ន្ទ និងមានការបង្ហាញសព្វាវុធទំនើបៗ

    (វៀងច័ន្ទ)៖ ក្បួនព្យុហយាត្រា​យោធាដ៏ធំមួយ ត្រូវបាន​ប្រារព្ធឡើង​នៅក្នុងរដ្ឋធានី​វៀងច័ន្ទនាថ្ងៃអាទិត្យ​សប្តាហ៍មុននេះ ដើម្បីអបអរ​​ខួបទី ​៧០ឆ្នាំ​​នៃ​ការបង្កើត​កងទ័ពប្រជាជនឡាវ។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

    ក្នុងអំឡុងពិធី​ខាងលើមាន​ការបង្ហាញនូវសព្វាវុធ​ជាច្រើនប្រភេទ ក្នុងនោះអ្វីដែល​គួរឲ្យចាប់អារម្មណ៍​​ជាងគេគឺ​ រថក្រោះ T-72 និង​​រថពាសដែក​​ BRDM-2M របស់ប្រទេស​រុស្ស៊ី។ បច្ចុប្បន្នរុស្ស៊ីកំពុង​ធ្វើការផ្គត់ផ្គង់​បរិក្ខាយោធា​ ​និង​សព្វាវុធ​​មក​ឲ្យ​​ឡាវ​​​នៅ​ក្រោមកិច្ច​ព្រមព្រៀង​ដែល​សម្រេចបាន ក្នុងដំណើរទស្សនកិច្ច​​របស់រដ្ឋមន្រ្តីការពារជាតិ​រុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergey Shoigu) មកកាន់​ប្រទេសឡាវ​កាលពីខែមករា ឆ្នាំ២០១៨។

    គួរជម្រាបថា ទីក្រុងវៀងច័ន្ទ និង​ម៉ូស្គូបានផ្សាភ្ជាប់​ទំនាក់ទំនងល្អនឹងគ្នា​តាំងតែពីសម័យ​អតីតសហភាពសូវៀតមកម្ល៉េះ នៅពេល​ប្រទេសទាំងពីរ​បានបង្កើត​ចំណងទាក់ទងជិតស្និទ្ធ​ដំបូង ក្នុងអំឡុងសម័យសង្រ្គាម​ត្រជាក់។ បច្ចុប្បន្ន​ឡាវ​ក៏មានទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ ជាមួយប្រទេសចិន​ផងដែរ ខណៈការវិនិយោគ​ចិនក្នុង​ប្រទេស​អាស៊ានមួយនេះ មានការកើន​ឡើងយ៉ាង​គំហុក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ