• BBC៖ លោក ត្រាំ នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនិងលោក គីម ជុង​អ៊ុន ​នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ

    ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​លើក​ទី ២​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​។ នេះ​បើ​តាម​ការប្រកាស​របស់​សេត​វិមាន​។​

    ​ការប្រកាស​ពី​ការ​បរិច្ឆេទ​នៃ​ជំនួប​កំពូល​លើក​ទី ២​រវាង​មេដឹកនាំ​ទាំងពីរ កើតឡើង​ក្រោយ​ពេល លោក ត្រាំ បាន​ជួប​ជាមួយនឹង​អ្នកចរចារ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង​ឈ្មោះ Kimg Yong-chol នៅ​សេត​វិមាន​។​

    ​ទី​កន្លែង​នៃ​កិច្ចប្រជុំ​លើក​ទី ២​នោះ​មិន​ទាន់​ត្រូវបាន​ប្រកាស​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ការព្យាកា​រណ៍ថា កិច្ចប្រជុំ​នោះ​អាច​នឹង​ធ្វើឡើង​ក្នុង​ប្រទេស​វៀតណាម​។​

    ​សូមបញ្ជាក់​ថា មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ២​ធ្លាប់​បាន​ជួបគ្នា​ម្តង​រួចមកហើយ​កាលពី​ខែ​មិថុនា ឆ្នាំ​មុន​ក្នុង​ប្រទេស​សិង្ហ​បុរី​។ ក្រោយ​ពេល​កិច្ចប្រជុំ​នោះ គេ​សង្កេតឃើញថា​មាន​ការរីកចម្រើន​គួរសម​ដែរ ដោយ​ប្រទេស​កូរ៉េខាងជើង​ប្តេជ្ញា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ