• ឆេះឃ្លាំងស្តុកខោអាវជជុះមួយ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខូចខាតទ្រព្យសម្បត្តិជាង ២ ម៉ឺនដុល្លារ!

    (ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រំលងអាធ្រាត្រនៅម៉ោង១៖១៥នាទី មានអគ្គិភ័យកើតឡើងនៅ ភូមិព្រែកទាល់ ក្រុមទី៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ឆេះឃ្លាំងស្តុកខោអាវជជុះចំនួន២ឃ្លាំង ដែលមានម្ចាស់ ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ ៦៦ឆ្នាំ។ នេះតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មានទទួលបាន។

    ក្រុមការងារបង្ការពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានប្រើឡានទឹកក្នុងការបាញ់ពន្លត់លើឃ្លាំងស្តុកខោអាវជជុះនេះ ដោយប្រើឡានអគ្គស្នងការរាជធានីភ្នំពេញអស់៨គ្រឿង ប្រើទឹកអស់២០ជើង រួមទាំងឡាន របស់បញ្ជាការអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿង ស្មើនឹង៣ជើងឡានទឹក សរុបទាំងអស់ចំនួន១១គ្រឿង ប្រើប្រាស់អស់ទឹក២៣ជើងឡានទឹក។ ក្នុងការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងស្ថានការណ៏បាន១០០ភារយ គឺរលត់ទៅវិញនៅវេលាម៉ោង ៣៖០០នាទី។

    តាមការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ឃ្លាំង មូលហេតុបណ្តាលឲ្យមានការឆាបឆេះនេះ មកពីឆ្លងចរន្តអគ្គិសនី និងខាតបង់ទ្រព្យសម្បត្តិគិតជាសាច់ប្រាក់ជាង២ម៉ឺនដុល្លារ តែទោះជាយ៉ាងណាក៏ក្រុមការងារបានជួយអន្តរាគមន៍បាញ់ពន្លត់គ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ ការពារ មិនឲ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងរួមទាំង មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ