• រកឃើញជើងខ្លាំង២៤ក្រុម ប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 នៅរាជធានីភ្នំពេញ

    
ខេត្តកំពង់ស្ពឺ៖ ការប្រកួតជម្រុះមណ្ឌលទី៣នៃពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញ ក្រុមជើងខ្លាំង២៤ក្រុមឡើងវគ្គបន្តដើម្បីចម្រាញ់យក៤ក្រុមប្រចាំមណ្ឌលឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ខាងមុខនេះ នៅថ្ងៃទី២០ ខែមករា​ ឆ្នាំ២០១៩ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្តទីរួមខេត្តកំពង់ស្ពឺ។

    សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រុមទទួលបានប្រាក់រង្វាន់១ ០០០ដុល្លារ ក្រុមជើងឯករងប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់៣៥០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៤ ប្រាក់រង្វាន់១៥០ ដុល្លារ ។ ជាពិសេសមានឱកាសជួប ផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។

    លើសពីនេះនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេង ហ្គេមកម្សាន្តដ៏រីករាយដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រមានការដាក់តាំងលក់សម្ភារៈកីឡាព្រមទាំងទទួល បានការភ្ជាប់អ៊ីនធើណែត ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Boothនិងការថតរូបភ្លាមយកភ្លាម ផងដែរ។ក្រោយពីបញ្ចប់ការប្រកួតក៏មានការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេស កម្ពុជារួមមានលោក ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រីនាង ទេព បូព្រឹក្ស សយ រតនៈ និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញាក់កន្ត្រាក់ អារម្មណ៍ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅខេត្តកំពង់ស្ពឺសប្បាយរីករាយនិងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយ រីករាយ គ្រប់គ្នាពេញមុខឆាកតន្រ្តី។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
 ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ