• កម្មវិធី Tiger Street Football Festival 2019 នៅមណ្ឌលកំពង់ស្ពឺ មានក្រុមចូលរួម ច្រើនជាងឆ្នាំមុន

    ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Tiger Street Football Festival 2019 លើកទី៧ នៅមណ្តលកំពង់ស្ពឺ ទីរួមខេត្តនាកំពង់ស្ពឺឆ្នាំនេះមានក្រុមចូលរួមច្រើនជាងឆ្នាំមុខរហូតដល់៤៦ក្រុមលើសពីការរំពឹងទុករបស់ក្រុមការងារក្រុមហ៊ុនស្រាបៀរ Tiger ព្រឹត្តិការណ៍ដំណើរការបានក្រោមការសហការរវាងក្រុមហ៊ុនស្រាបៀរ Tiger និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

    ក្នុងឱកាសសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បុរីសុវណ្ណលោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានបង្ហាញក្តីរីករាយចំពោះក្រុមចូលរួមឆ្នាំនេមានរហូតដល់៤៦ក្រុមច្រើនជាងឆ្នាំមុនដែលបានបង្ហាញថា ការប្រកួត Tiger Street Football Festival ទទួលការគាំទ្រយ៉ាងច្រើនពីយុវជនពីមួយឆ្នាំទៅមួយឆ្នាំ។

    ការប្រកួតនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាពនៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជនដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពួកគាត់សម្រេចគោលបំណងដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត។

    ដោយឡែកសម្រាប់ក្រុមនៅមណ្ឌលកំពង់ស្ពឺ គណៈកម្មាធិការរៀបចំការប្រកួតយកតែ៤ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ខាងមុខនេះ ជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។

    ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 ជាផ្លូវការនៅមណ្ឌលខេត្តកំពង់ស្ពឺនៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅដីឡូត៍ ឧកញ្ញ៉ា ឈួន គឹមសាន្ត ទីរួមខេត្តកំពង់ស្ពឺដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះនៅខេត្តកំពង់ស្ពឺឲ្យបានច្រើនកុះករ។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ