• រន្ធត់ណាស់! ឡានដឹកដីទៀតហើយ កិនម៉ូតូអូសជាប់ច្រើនម៉ែត្រ របួស២នាក់ដាច់ដៃដាច់ជើងខ្ទេច ទោះរស់ក៏ទាំងវេទនា

    ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ធ្ងរ ក្នុងសភាពដាច់ដៃដាច់ជើងខ្ទេច មានជីវិតរស់ក៏ទាំងវេទនា បន្ទាប់ពីរថយន្តបែនដឹកដី យីឌុប បើកកិនអូសម៉ូតូសេ១២៥ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជនរងគ្រោះ ឈ្មោះ អ៊ឹង ណុយ ភេទប្រុស អាយុ៣៨ឆ្នាំ កសិករ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតកែវ របួសក្នុងសភាពដាច់ដៃ ជើងខ្ទេច ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-1370 និងរួមដំណើរដោយឈ្មោះ រឿន កញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ជាមួយគ្នា បែកដាច់ប្រអប់ជើង។ ចំណែករថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ បែន យីឌុប ដឹកដី ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 3A-1851 ជារថយន្ត របស់ក្រុមហ៊ុន ការដ្ឋានធ្វើផ្លូវជាតិលេខ៣។

    តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្កបើកច្រាសទិស បុកកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ ដាច់ដៃ ដាច់ជើងខ្ទេច។

    តាមពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ក្នុងសភាពមើលទៅគួរឲ្យរន្ធត់ មានរថយន្តគ្លីនិកឯកជនច្រើនគ្រឿងប្រជែងគ្នា បំណងទៅដឹកយកជនរងគ្រោះដែរ តែដល់មើលឃើញ ក្នុងសភាពបែបនេះ នាំគ្នាបើករត់គេចចេញបាត់អស់ ទើបពលរដ្ឋទូរស័ព្ទហៅ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ ដឹកយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

    ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ