• ទៅទីក្រុងបាងកក កុំភ្លេចយកម៉ាស់មុខតាមខ្លួន ព្រោះបរិស្ថាន​កំពុង​រង​ការបំពុល​ធ្ងន់ធ្ងរ ដោយធូលីអាប់យ៉ាងក្រាស់

    នេះ​ជា​រឿង​ពិត ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បាន​ចុះផ្សាយ ។ តាម​នោះ​ដើម្បី​ទប់ទល់​ស្ថានភាព​ដែឡ​ម៉ាស់​មុខ​សុខាភិបាល (​ត្រឹមត្រូវ​ស្តង់ដារ ពុំមែន​ប្រភេទ​ស្តើងៗ​) ត្រូវ​បាន​លក់​អស់​ពី​ហាង​ទំនិញ ពួកគេ​បង្ខំចិត្ត​ត្រូវ​យក​អាវទ្រនាប់ ខោ​ក្នុង​មក “​តតាំង​” នឹង​បរិស្ថាន​កំពុង​រង​ការបំពុល​ធ្ងន់ធ្ងរ ។​

    ហេតុការណ៍​បំពុល​បែបនេះ បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៣ ខែ​មករា​ម្លេះ ជា​ហេតុ​ធ្វើឲ្យ​មន្ត្រី​អ្នកមុខអ្នកការ​កំពុង​ស្វែងរក​ដំណោះស្រាយ ។ គ្រោះថ្នាក់​បំផុត​នោះ​គឺ​បណ្តា​គ្រាប់​ធូលី​ម៉ត់​ល្អិត មាន​កំណើន​លើស​ស្តង់ដារ (​បទដ្ឋាន​) ៨​ដង​ឯណោះ ហើយ​តាម​ការព្យាករណ៍​ស្ថានភាព​នឹង​អូសបន្លាយ​យ៉ាងតិច​១​ខែ​ទៀត ។​

    រដ្ឋការ​ថៃ​កំពុង​កាត់បន្ថយ​ផ្សែង​ធូលី​ដោយ​បាញ់​ទឹក​ឡើង​បរិយាកាស ហើយ​ពួកគេ​ជឿថា “​ភ្លៀង​សិប្បនិម្មិត​” នឹង​ជួយ​បាន​…​ច្រើន ។ ស្របពេល​ជាមួយ​គ្នា​នោះអាជ្ញាធរ​សុខភិបាល​ថៃ បាន​ស្តីបន្ទោស​ថា រដ្ឋាភិបាល​ពុំ​បាន​ចាប់អារម្មណ៍​លើ​ការគំរាមកំហែង​នេះ​លើ​សុខភាព​ពលរដ្ឋ ។​

    ​មូលហេតុ​នាំឲ្យ​មាន​ការបំពុលប​រិយា​កាស​នៅ​បាងកក​ពេលនេះ ព្រោះ​តែ​ចំនួន​រថយន្ត​ច្រើន​សន្ធឹកសន្ធាប់ ការអភិវឌ្ឍ​វិស័យ​សំណង់​លឿន​ជ្រុល ព្រមទាំង​ហាង​សាច់​អាំង​… ដែល​ទីណា​ក៏​ឃើញ​មាន ។​

    អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រែក​អំពាវនាវ ព្រោះ​គុណភាព​បរិយាកាស PM 2.5(AQI) នៅ​បាងកក មាន​កម្រិត 394microgrim/m³ លើស​ពី​បទដ្ឋាន​ខ្ពស់បំផុត​អនុញ្ញាត​ឲ្យតែ ៥០​ប៉ុណ្ណោះ ។​

    ​នេះ​ជា​រឿង​ដែល​ថៃ​កំពុង​ប្រឈម សង្ឃឹមថា​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់អារម្មណ៍ ហើយ​មាន​វិផែនការ​ទប់ស្កាត់មុន​វា​បង្កបញ្ហា ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ