• ទៀតហើយ! ផ្ទុះគ្រាប់បែក​​នៅភាគខាងត្បូងប្រទេស​ថៃ បណ្តាលឲ្យ​មន្ត្រីប៉ូលិស​មួយចំនួន​រងរបួស!

    (បាងកក)៖ ប៉ូលិស០២នាក់បាន​ទទួលរងរបួសធ្ងន់ ​បន្ទាប់ពីគ្រាប់បែក​មួយគ្រាប់បានផ្ទុះ​នាព្រឹកថ្ងៃសុក្រនេះ នៅស្រុក​ណងជីក (Nong Chik) នៅខេត្ត ផាត់តានី (Pattani) ភាគខាងត្បូងប្រទេសថៃ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

    ប៉ូលិសទាំងពីរ​រូបខាងលើត្រូវបានបញ្ជូន​ ឲ្យទៅទទួលការព្យាបាល​នៅមន្ទីរពេទ្យ Pattani ខណៈអាជ្ញាធរថៃ​​​មិនទាន់អាចស៊ើប​​ដឹងច្បាស់ថា តើជនណាជាអ្នកបង្កៃគ្រាប់បែក​ឡើយ ប៉ុន្តែជឿថា​ទង្វើនេះមានចេតនា​បង្កភាពចលាចល​នៅក្នុងខេត្ត Pattani។ ​ប៉ូលិសទាំងពីរ​នាក់បានរបួស​រងរបួស នៅពេលពួកគេកំពុង​អមដំណើរ​គ្រូ​បង្រៀន​មួយក្រុម។

    គួរជម្រាបថា Pattani រួមជាមួយ​ខេត្ត​យ៉ាឡា (Yala) និង​ណារ៉ាត់ធីវ៉ាត់ (Narathiwat) គឺជាខេត្ត​​ ០៣ នៅចុងភាគខាងត្បូង​ប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ី ដែលបាន​ទទួល​រង​ការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារខ្លាំងក្លា​ជាងគេ ដែលបង្កឡើងដោយ​ក្រុមឧទ្ទាម ហើយគិត​ចាប់តាំងពីឆ្នាំ២០០៤ ​មនុស្ស​ជាង ​៧,០០០នាក់ហើយ​បានបាត់បង់ជីវិត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ