• Justin Bieber និង Hailey Baldwin ដើរ​ចែក​លិខិត​អញ្ជើញ​ភ្ញៀវ ចូលរួម​​ក្នុង​​ពិធី​​រៀបការ​របស់​ខ្លួន​នៅ​ខែក្រោយ

    (អាមេរិក)៖ Justin Bieber ត្រូវបានគេរាយការណ៍ថា តារាចម្រៀងរូបនេះកំពុងជាប់រវល់រៀបចំពិធីរៀបការរបស់ខ្លួនដែលនឹងធ្វើ ឡើងនៅខែក្រោយនេះ។ កាសែតអាមេរិកមួយបានឲ្យដឹងថា Justin Bieber និង Hailey Baldwin នឹងរៀបការនៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយរំពឹងថានឹងមានការចូលរួមច្រើនពីសមាជិកគ្រួសារ និងមិត្តភក្តិស្និទ្ធស្នាលរបស់ពួកគេ។

    ទោះជាយ៉ាងណា ក្រុមរាំសម្រាប់ចូលរួមក្នុងពិធីនេះកំពុងហាត់សមបណ្តើរៗហើយ ក្នុងនោះក៏មានការចូលរួមពី Tay James, DJ ផ្ទាល់របស់ Justin, Malone , Pharell និងតារាហូលីវូតល្បីៗជាច្រើននាក់ទៀត ដែលនឹងបង្ហាញវត្តមានក្នុង ថ្ងៃដ៏ពិសេសរបស់គូស្វាមីភរិយានេះ។ ប៉ុន្តែ​អ្វីដែលគ្រប់គ្នាកត់សម្គាល់នោះគឺគេអាចភ្នាល់ ថាតើក្រោយពីបង្ហាញខ្លួនជា ថ្មីតាមរយៈ Instagram Selena Gomez នឹងចូលរួមពិធីរៀបការរបស់អតីតគូស្នេហ៍នេះដែរឬទេ? ភាគច្រើនយល់ថា នាងនឹងអវត្តមានក្នុងពិធីនេះ។

    គួរបញ្ជាក់ថា Justin Bieber និង Hailey Baldwin បានក្លាយជាគូស្វាមីភរិយារួចទៅ ហើយបន្ទាប់ពីលេចឮដំណឹងថា ពួកគេបានដឹកដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍នៅតុលាការក្រុងញូវយ៉ក កាលពីអំឡុង ខែកញ្ញា ឆ្នាំមុន ប៉ុន្តែមិនទាន់មានពិធីជាផ្លូវការនៅឡើយ ហើយគ្រប់គ្នានឹងរង់ចាំមើល ថាតើអ្នកទាំងពីរពិតជារៀបការមែនឬយ៉ាងណា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ