• ទិដ្ឋភាពស្រុកខ្មែរ ចុងស.វទី១៩ ដើមទី២០ តាមរយៈរូបភាពឯកសារ របស់លោក អាដឺម៉ារ ឡឺក្លែ ជាតិពន្ធុវិទ្យា

    ក្រៅអំពីរូបភាពឯកសារទាក់ទងទៅនិងទីក្រុងភ្នំពេញនាចុងស.វទី១៩ ដើមស.វទី២០ យើងក៏បានឃើញមានរូបភាពឯកសារមួយចំនួនទៀត ដែលទាក់ទងទៅនឹងជាតិពន្ធុវិទ្យា គួរឲ្យចាប់អារម្មណ៍។

    ទោះបីជារូបភាពទាំងនោះ មិនឆ្លុះបញ្ចាំងឲ្យឃើញនូវជីវភាពរបស់ជនជាតិខ្មែរ និងបរទេសទាំងស្រុងក្តី ក៏ប៉ុន្តែតាមរយៈរូបទាំងនោះ យើងអាចប្រមើមើលឃើញនូវទំនៀមទម្លាប់ ប្រពៃណី ដូចជាការស្លៀកពាក់របស់ស្ត្រី និងបុរស វិស័យដូតន្ត្រី និងការដាក់ពិន័យលើជនជាប់ទោសជាដើម។ យើងក៏ឃើញមានវត្តមានរបស់សហគមន៍មន-ខ្មែរ នៅខេត្តក្រចេះ និងស្ទឹងត្រែងផងដែរ ដែលជាជនជាតិខ្មែរដើមភាគតិច រស់នៅយ៉ាងច្រើនកុះករនៅឡើយ ក្នុងឋានៈជាម្ចាស់ទឹកដីដើម។

    តាមពិតទៅរូបភាពទាំងនោះ មានសារៈសំខាន់ណាស់ផ្នែកប្រវត្តិសាស្ត្រ ព្រោះបង្ហាញឲ្យឃើញថា ថ្វីត្បិតតែខេត្តទាំងពីរខាងលើនេះ គឺជាខេត្តរបស់ព្រះរាជាណាចក្រកម្ពុជាក៏មែនពិត ក៏ប៉ុន្តែនាសម័យនោះ ដើម្បីរស់នៅៗទីនោះ បើយោងតាមកំណត់ហេតុអ្នកប្រវត្តិវិទូបារាំង ជនជាតិខ្មែរដែលជាមនុស្សចំណូលថ្មីត្រូវតែបង់ពន្ធអាករទៅសហគមន៍មន-ខ្មែរទាំងនោះ ដែលជាអ្នកកាន់កាប់តំបន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ