• ទោះនៅមាន​ការវាយប្រហារ​ពី ISIS នៅស៊ីរី​ក៏​លោក ដូណាល់ ត្រាំ មិនផ្លាស់​ប្តូរចិត្តក្នុង​ការដកទ័ពចេញ​ពី​ស៊ីរីដែរ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាថា​ នឹងដកទ័ព​ចេញពី​​ប្រទេសស៊ីរី ខណៈទើប​​មាន​​ការ​​វាយ​ប្រហារភេរវកម្ម​នៅទីក្រុង មែនប៊ីច (Manbij) ភាគខាងជើង​ស៊ីរី ដែលបានបណ្តាលឲ្យ​កងទ័ព​អាមេរិកមួយចំនួនបាត់បង់​ជីវិត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

    នៅក្នុងជំនួប​ជាមួយក្រុមព្រឹទ្ធសមាជិកបក្ស​សាធារណរដ្ឋ នាថ្ងៃពុធសប្តាហ៍នេះ​លោក ដូណាល់ ត្រាំ នៅតែបង្ហាញ​ជំហរថា​ លោកនឹង​ដកកងទ័ព​អាមេរិក​ចេញពីស៊ីរី​ដដែល។ ការបញ្ជាក់​នេះធ្វើឡើង​បន្ទាប់ពី នាយទាហាន​អាមេរិក​មួយ​ចំនួន​បានបាត់បង់ជីវិត​ (មិនទាន់មានការបញ្ជាក់ចំនួនច្បាស់លាស់) ដោយសារការបំផ្ទុះគ្រាប់បែកនៅក្រុង Manbij ប្រទេសស៊ីរី ហើយក្រុម​ភេរវករ ISIS បាន​ចេញមុខ​អះអាងថា ជាស្នាដៃ​របស់ពួកគេ។

    គួរជម្រាបថា យ៉ាងណាមិញ​នៅមិនទាន់មានការ​ប្រកាសពីកាលបរិច្ឆេទ​កំណត់ច្បាស់ ស្តីពីគម្រោងដកកងទ័ព​​អាមេរិក​ចេញពី​ស៊ីរី​នៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ