• ត្រៀមៗ! ស្រាបៀរអាន់ឆ័រ នឹងចាប់រង្វាន់លើកទី១ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យទី​ ២០ ​ខែមករា ឆ្នាំ​​២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
    ​​
    កម្មវិធី​ Anchor Fun Zone ​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត លោក ហ្សូណូ កញ្ញា បាន មុន្នីល័ក្ខ និង​កញ្ញា បាច់ គីមមួយ ។

    កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់លើកទី១នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើបទៅកោះភូកេតចំនួន ១៥ រង្វាន់ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

    នេះគឺជាដំណើរកម្សាន្តនៅលើនាវាដ៏ទំនើបជាលើកដំបូងដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រ និងជាទីកន្លែងដែលគូស្វាមីភរិយានឹងជិះយន្តហោះទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានេះនឹងឈប់ចតនៅប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តមួយថ្ងៃផងដែរ។ នេះនឹងក្លាយជាដំណើរកម្សានដ៏រំភើបរីករាយយ៉ាងខ្លាំងខណៈពេលដែលគូស្វាមីភរិយានឹងរីករាយទស្សនាប្រទេសចំនួន 3 ក្នុងដំណើរកម្សាន្តតែមួយ គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងភូកេត ប្រទេសថៃ។

    តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់​ដ៏អស្ចារ្យ​​ទាំងនេះ​​?

    សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​

    ពិសាដោយការទទួលខុសត្រូវ៕ ​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ