• សមាគម​សិស្ស​នៅឥណ្ឌា ស្នើ​ឲ្យ​រដ្ឋាភិបាល​​បិទ​​ហ្គេម​ PUBG ព្រោះប៉ះពាល់ដល់ការសិស្សា និងធ្វើឲ្យសិស្សរៀន​ខ្សោយ

    សមាគម​សិស្ស​នៅ​ក្នុង​រដ្ឋ​ Jammu and Kashmir ប្រទេស​ឥណ្ឌា បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​បិទ​​ហ្គេម​ PUBG ដោយ​លើក​ហេតុផល​ថា​ បាន​ធ្វើ​ឲ្យ​សិស្ស​ថ្នាក់​ទី ១០ និង​ទី ១២ រៀន​ខ្សោយ។

    Raqif Makhdoomi អនុប្រធាន​សមាគម​ខាង​លើ​បាន​​លើក​ឡើង​ថា ៖ “ហ្គេម​នេះ​គួរ​តែ​ធ្វើ​ការ​បិទ​ឲ្យ​បាន​លឿន ក្រោយ​ពី​លទ្ធផល​សិក្សា​របស់​សិស្ស​ថ្នាក់​ទី ១០ និង​ទី ១២ មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ឃើញ​មាន​សកម្មភាព​អ្វី​នៅ​ឡើយ​ទេ”។ អនុប្រធាន​​រូប​នេះ​បាន​បន្ថែម​ថា​​ហ្គេម PUBG បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជាង​​ការ​ញៀន​គ្រឿង​ញៀន​ទៅ​ទៀត ព្រោះ​យុវវ័យ​ដែល​លេង​ហ្គេម​នេះ មិន​ធ្វើ​អ្វី​នោះ​ទេ។

    ​ហ្គេម​ PUBG មិន​មែន​រង​សម្ពាធ​តែ​នៅ​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ​ទេ។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ គណៈកម្មាធិការ​ពិនិត្យ​មើល​សីលធម៌​ហ្គេម​អនឡាញ​របស់​ចិន ក៏​បាន​ពី​ការ​ប្រកាស​​ហាម​ឃាត់​ហ្គេម​ PUBG នេះ​ផង​ដែរ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ