ពិតជារឿងដែលគួរឲ្យហួសចិត្ត បន្ទាប់ពីមានការចែកចាយរូបថតពីសន្លឹក ពីសកម្មភាពលេងល្បែងសុីសង(លេងបៀរ) របស់ជនជាតិចិនមួយក្រុមដោយបានក្រាលកំរាលភួយ ដោយមិនចេះខ្លាចចិត្តអ្នកដ៏ទៃ និងច្បាប់ទំលាប់អ្វីនោះឡើយ។
តាមរយៈគណនីយហ្វេសប៊ុកឈ្មោះ Price Ruby កាលពីថ្ងៃ១៦ មករា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហោះរូបភាពពីរសន្លឹកដោយមានភ្ជាប់នៅសារថា៖ «កឺកឺកាប់ហាយ»។ ក្នុងសារទឹកនេះធ្វើឲ្យប្រជាជនខ្មែរដែលបានឃើញ និងនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះជនជាតិចិនមួយក្រុមនោះ ដែលគ្មានវិន័យនិងច្បាប់ទំលាប់ក្នុងខ្លួន ជាពិសេសហ៊ានលេងល្បែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញយើងទៀត។
ម៉្យាងវិញមានសំនួរជាច្រើនបានចោទឡើងថា ហេតុអ្វីបានសមត្ថកិច្ចដែលមានតួនាទីប្រចាំការនៅកន្លែងនោះមិនព្រមគ្រប់គ្រងពួកគេ ដោយត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងហាមឃាត់រាល់ទង្វើដែលខុសពីច្បាប់ ដោយដាក់ពិន័យធ្ងន់ៗតៅលើពួកគេទៅ។
ជាចុងក្រោយយើងសង្ឃឹមថាខាងសមត្ថកិច្ច ជួយពង្រឹងច្បាប់វិន័យក្នុងព្រលានយន្តហោះឲ្យកាន់តែល្អបន្តទៀត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗមើលឃើញពីតំលៃ និងមុខមាត់របស់ប្រទេសយើងផង៕