• ប្រុងប្រយ័ត្នផង ឡានដែលប្រើហ្គាស! ឡានតាក់ស៊ី១គ្រឿង បានផ្ទុះដាច់ជាបំនែកៗ ក្នុងអំឡុងពេលបញ្ចូលហ្គាសនៅថៃ

    ថៃ៖ អ្នកជំនាញជាច្រើនត្រូវបានហៅទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ដើម្បីកំណត់នូវអ្វីដែលបណ្ដាលអោយធុងហ្គាសរថយន្តផ្ទុះនៅស្ថានីយ៍ប្រេងមួយកន្លែងនៅក្នុងស្រុកបាងផ្លីកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ដោយបណ្ដាលអោយមនុស្សបីនាក់រងរបួស។ ក្រោយពីមានអ្នកជំនាញព្រមទាំងស្នងការនគរបាលបានចុះត្រួតពិនិត្យកាលពីព្រឹកថ្ងៃអង្គារនេះក៏ដោយក្ដី ប៉ុន្តែនៅតែមិនអាចដឹងថាហេតុអ្វីបានជាការផ្ទុះឆាបឆេះនេះបានកើតឡើង។

    លោកស្នងការនគរបាលខេត្ត Ampol Buarabporn មានប្រសាសន៏ថា «ឧប្បត្តិហេតុបែបនេះធ្លាប់បានកើតឡើងពីមុនរួចមកហើយ។ យើងក៏បានបង្កើតគណះកម្មាធិការមួយដើម្បីស៊ើបអង្គេតដោយប្រុងប្រយ័ត្នពីមូលហេតុ។ កត្តាទាំងអស់ដែលពាក់ព័ន្ធត្រូវតែត្រួតពិនិត្យដូចជា ឡានតាក់ស៊ី ស្ថានីយ៍ និងបុគ្គលិកនៅទីនោះ យើងត្រូវតែកំណត់ពីបុព្វហេតុនៃសុវត្ថិភាពសាធារណះ»។ សូម្បីតែអ្នកជំនាញមកពីក្រសួងថាមពលនិងវិស្វករមកពីក្រុមហ៊ុន PTT plc ក៏បានចូលរួមក្នុងការស៊ើបអង្គេតនេះដែរ។

    គួររំលឹកផងដែរថារថយន្តមួយគ្រឿងនេះបានផ្ទុះឡើងប្រហែលម៉ោង ២:៣០ រសៀលកាលពីថ្ងៃច័ន្ទ។ សាក្សីបាននិយាយថាការផ្ទុះនេះបានកើតឡើងនៅពេលអ្នកបើកបរតាក់ស៊ីឈ្មោះ Wichai Buadok អាយុ ៤៥ឆ្នាំបានចេញពីឡានតាក់ស៊ីរបស់គាត់ដើម្បីបង់ថ្លៃហ្គាស។ លោក Wichai បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះនេះ ដែលវាបានផ្ទុះដល់ថ្នាក់ហែកឡានតាក់ស៊ីដាច់ជាបំនែក។ បុគ្គលិកពីរនាក់នៅស្ថានីយ៍ប្រេងឥន្ធនះបានរងរបួស ហើយរថយន្តតាក់ស៊ីក្បែរនោះនិងកន្លែងចាក់ហ្គាសបានខូចខាត៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ bangkokpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ