• អ្នកណាខ្លះជា Fan ក្រុម BTS? តោះ មកដឹងពីកម្ពស់ និងទម្ងន់ពិត របស់សមាជិកក្រុមចម្រៀងបុរស BTS នីមួយៗ !

    អ្នកគាំទ្រតែងតែចង់ដឹងអំពីកម្ពស់និងទម្ងន់ពិតរបស់តារាសំណព្វចិត្តរបស់ពួកគេ។ យោងតាមការវាស់ស្ទង់របស់ ARMY (អ្នកគាំទ្ររបស់ BTS) ការចែករំលែកព័ត៍មានលើបណ្ដាញសង្គម Naver, Daum និង Google គឺខុសៗពីគ្នា។ ដូច្នេះហើយ ARMY បានចេញផ្សាយការវាស់ស្ទង់ជាក់ស្ដែងនៃសមាជិក BTS ម្នាក់ៗ។

    ១. RM

    មេក្រុម BTS ហើយក៏មានកម្ពស់ខ្ពស់ជាងគេក្នុងក្រុមដែរ គាត់មានកម្ពស់ ១.៨១ម៉ែត្រនិងមានទម្ងន់ប្រហែល ៦៧គីឡូក្រាមគឺធ្ងន់ជាងគេនៅក្នុងក្រុម។

    ២. Jin

    Jin មានកម្ពស់ត្រឹម ១.៧៩ម៉ែត្រ (ខ្ពស់ជាងគេក្នុងក្រុមបន្ទាប់ពី RM) ហើយគាត់មានទម្ងន់ប្រហែលជា ៦៣គីឡូក្រាម។

    ៣. Suga

    Suga មានកម្ពស់ត្រឹម ១.៧៦ម៉ែត្រ ប៉ុន្តែគាត់មានរាងស្គមជាងគេក្នុងក្រុមឯគីឡូវិញត្រឹមតែ ៥៩គីឡូក្រាមប៉ុណ្ណោះ។

    ៤. J-Hope

    J-Hope មានកម្ពស់ត្រឹម ១.៧៧ម៉ែត្រ អ្នករ៉េបក្នុងក្រុមរូបនេះមានទម្ងន់ត្រឹម ៥៦គីឡូក្រាម។

    ៥. Jimin

    Jimin គឺជាសមាជិកទាបជាងគេក្នុងក្រុមដែលមានកម្ពស់ត្រឹម ១.៧៥ម៉ែត្រ គាត់ក៏មានទម្ងន់ស្រាលផងដែរគាត់មានទម្ងន់ ៦១គីឡូក្រាម។

    ៦. V

    V មានកម្ពស់ត្រឹម ‌១.៧៩ម៉ែត្រ គាត់មានទម្ងន់ ៦២គីឡូក្រាម។

    ៧. Jungkook

    Jungkook មានកម្ពស់ ១.៧៨ម៉ែត្រ និងទម្ងន់ធ្ងន់ជាងគេប្រហែល ៧០គីឡូក្រាម។ គ្មានសមាជិកណាម្នាក់ក្នុងក្រុមមានកម្ពស់ក្រោម ១.៧០ម៉ែត្រនោះ ហើយពួកគេទាំងអស់សុទ្ធតែមានទំងន់តិចជាង ៧០គីឡូក្រាម៕

    ប្រភព៖ RathDy
    ប្រភព ៖ koreaboo

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ