• ហ្គេម Fortnine អាចរកចំនូលបានជិត ៥០០លានដុល្លារ ក្រោយដំណើរការលើ IOS ត្រឹមឆ្នាំ ២០១៨នេះ

    ថ្មីៗនេះហ្គេម Fortnine ត្រូវបានគេរាយការណ៏ថាបានរកប្រាក់ចំនូលបាន ៤៥៥លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលហ្គេមនោះគឺត្រឹមតែដាក់អោយលេងលើឧបករណ៏ប្រើប្រាស់របស់ក្រុមហ៊ុន Apple តែប៉ុណ្ណោះ។ ហើយគ្រាន់តែក្នុងខែធ្នូឆ្នាំ ២០១៨នេះវារកចំនូលបានមិនក្រោយ ៧០លានដុល្លារនោះទេ។

    ហ្គេម Fortnine នេះនៅតែបន្តគ្រប់ដណ្ដប់ការយកចិត្តទុកដាក់ពីសំណាក់អ្នកលេងហ្គេមរាប់សិបលាននាក់នៅជុំវិញពិភពលោក។ ទោះបីវាជាហ្គេមដែលអោយអ្នកលេងដោយឥតគិតថ្លៃក៏ដោយតែហ្គេមនេះអាចរកចំនូលបានរាប់រយលានដុល្លារតាមរយះការលក់សម្ភារះនិម្មិត និងការលក់ទឹកប្រាក់និម្មិតក្នុងហ្គេម។

    នេះបើយោងតាមក្រុមហ៊ុន Sensor Tower បានប៉ាន់ប្រមានថាមានមនុស្សចំនួន ៨២,៦លាននាក់ នៅទូទាំងពិភពលោកបានទាញយកហ្គេមនេះនៅលើឧបករណ៏ iOS ចាប់តាំងពីការដាក់ហ្គេមនេះអោយទាញយកបាននៅលើទូរស័ព្ទកាលពីខែមេសាឆ្នាំ ២០១៨។ ជាការពិតណាស់ទាំងនេះគឺជាការប៉ាន់ស្មានតែប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតហ្គេម Fortnine មិនបានបញ្ចេញតួលេខចំណូលជាផ្លូវការនោះទេ ប៉ុន្តែតួលេខចុងក្រោយហាក់ដូចជាសមស្របតាមរបាយការណ៍មុនៗស្ដីពីទិសដៅ និងសន្ទុះប្រាក់ចំណូលរបស់ Fortnine៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ businessinsider

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ