• ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន​ទន្លេ ខឹង​នារី​ជា​បុគ្គលិក​ហាង​ មិនអង្គុយ​កំដរ​ពួកខ្លួន​ ដក​កាំភ្លើង​បាញ់៣គ្រាប់ផ្អើលទាំងយប់រួចគេចបាត់

    ភ្នំពេញ៖ ហេតុការណ៍​នេះបានកើត​ឡើង​នៅ​ចំណុច​ភោជនីយដ្ឋាន​ទន្លេ ផ្ទះ​លេខ៣០៥ផ្លូវ​លេខ០៣ក្នុង​បុរី​ពិភពថ្មី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោងជាង១០យប់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

    តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យ៣នាក់​ជិះ​ម៉ូតូ២គ្រឿង​ចូលទៅ​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន​ទន្លេ​ ខឹង​នារី​ជា​បុគ្គលិក​ហាង​ម្នាក់​មិន​យកចិត្តទុកដាក់​អង្គុយ​កំដរ​ខ្លួន​បានដក​កាំភ្លើង​បាញ់៣គ្រាប់​រួច​នាំគ្នា​ប្រញាប់ប្រញាល់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់។

    ក្រោយកើតហេតុសមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ចុះ​មកដល់​កន្លែង​កើ​ហេតុ​រួច​បាន​សហ​ការណ៍​ជាមួយ​ខាង​ម្ចាស់​ហាង​សូម​មើល​កាម​រ៉ា​សុវត្ថិភាព​ងាយស្រួល​កំណ​ត់​សម្គាល់​មុខសញ្ញា​ដើម្បី​ស្វែងរក​ចាប់​ជនសង្ស័យ​ទាំង៣នាក់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ