• Ronaldo ​ជួយ Juventus លើក​ពាន Italy Cup ជាលើក​ទី៨

    (អារ៉ាប៊ីសាអូឌីត)៖ ក្លឹបសេះបង្កង់ Juventus ក្លាយជាម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី២ របស់អ៊ីតាលី Supercoppa Italiana ជាលើទី៨ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់អ៊ីតាលី ក្រោយយកឈ្នះគូប្រជែង AC Milan ១-០ នៅកីឡដ្ឋាន King Abdullah Sports City នៃប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

    ក្នុងប្រកូតតង់ទី១ ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ តែការប្រជែងបានបន្តចូលដល់តង់ទី២ ហើយនៅនាទីទី៦១ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបានគ្រាប់បាល់ជ័យជម្នះដោយការតែត បញ្ចូលទីបានយ៉ាងល្អ។

    ពាន Italy Cup ឆ្នាំ២០១៩ នេះ ជាពានដែលក្រុមជើងឯក Serie A ត្រូវប៉ះគ្នាជាមួយក្រុមជើងឯកពាន Coppa Italia តែដោយសារ Juventus បានឈ្នះពានទាំងពីរនេះកាលពីរដូវកាលមុន ដូច្នេះគេតម្រូវឲ្យក្រុម AC Milan ដែលជាជើងឯករងពាន Coppa Italia កាលពីឆ្នាំ មុនមកប្រកួតទល់នឹង Juventus តែម្តង។

    ការប្រកួតធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត នេះវាមិនមែនជារឿងចម្លែកទេ ដោយហេតុថាពាននេះជារឿយៗ តែងប្រកួតនៅបរទេស ដើម្បីទាក់ទាញអ្នកគាំទ្រប្រទេសដែលធ្លាប់ធ្វើម្ចាស់ផ្ទះពាន Supercoppa Italiana មានដូចជា អ៊ីតាលី អាមេរិក ចិន លីបេរីយ៉ា និងកាតាជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ