ម្នាក់ៗ កំពុងភ័យខ្លាច​ថា iPhone ​ជំនាន់ថ្មីរបស់ Apple ចេញមកមានរូបរាងបែបនេះ!

(អាមេរិក)៖ ជាធម្មតា​ការលេចធ្លាយរូបរាងទូរស័ព្ទជំនាន់ថ្មី របស់ក្រុមហ៊ុនល្បីៗ​លើលោក គឺ​តែងតែកើត​មានជារៀង​រាល់ឆ្នាំ គឺកំឡុងប៉ុន្មាន​ខែមុនពេល​ដែលទូរស័ព្ទ​មែនទែន​ត្រូវប្រកាសចេញជាផ្លូវការ ហើយ​ក្រុមហ៊ុន​ល្បីៗ​បច្ចុប្បន្នដូចជា Samsung, Huawei និង Apple ជាដើម​ តែង​តែមាន​ការបែក​ធ្លាយ​ច្រើនជាង​គេ។ នេះបើតាម​ការវែបសាយ​បច្ចេកវិទ្យា​ Tech.co ដែល​ត្រូវ​បាន​ដកស្រង់នៅល្ងាច​ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

តាមពិត​ទៅគំរូ​ iPhone ជំនាន់ថ្មីដែលនឹងត្រូវ​ប្រកាស​ចេញនៅអំឡុង​ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ គឺត្រូវបាន​បែកធ្លាយ​តាំងតែពី​ចុង​ឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែនាប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ វាហាក់ដូចជា​មានការ​ផុសផុល​ខ្លាំង ហើយបើតាម​មតិលើក​ឡើងជាច្រើន​ទាំងអ្នក Comments តាម​បណ្តាញ​សង្គម និងម្ចាស់ Channel បច្ចេកវិទ្យាល្បីៗ​លំដាប់អន្តរជាតិ​ដូចជានៅក្នុងបណ្តាញសង្គម YouTube ជាដើម ហាក់បង្ហាញ​​អារម្មណ៍​មិនពេញចិត្ត និងហួស​ចិត្ត​​ផងដែរ ប្រសិនបើ iPhone ពិតជាចេញ​មកមានរាង​បែបនេះ។

ទោះបីជា​បែបនេះក្តី បើតាមក្រុមមួយចំនួន​​ជាពិសេស​ទស្សនា Forbes របស់អាមេរិក​ថ្មីៗនេះក៏​បានចេញ​ផ្សាយផងដែរ​នូវរូបភាព iPhone ជំនាន់ថ្មី ដែលកំពុងល្បីល្បាញថា អាចនឹងកើត​មាននៅខែកញ្ញា ឆ្នាំ២០១៩។ iPhone ជំនាន់ថ្មីនេះ នឹងមាន​កាមេរ៉ាបីគ្រាប់ នៅក្នុង​ស៊ុមបួនជ្រុង ដែលស្រដៀងនឹងទូរស័ព្ទដៃ Huawei ស៊េរី Mate 20 ដែល​បានចេញ​កាលពីចុង​ឆ្នាំ២០១៨ នោះដែរ។

គួរបញ្ជាក់ថា ការចេញ​ផ្សាយរូបភាព Design របស់ iPhone ខាងលើនេះ វាអាច​ត្រឹម​តែជា​គំរូមួយ​ក្នុងចំណោមគំរូជា​ច្រើនៗ​ទៀត ដែលអ្នក​​វិភាគ ឬអ្នកជំនាញ​ឌីសាញខ្លះ​បាន​បង្កើតឡើង​ដើម្បីតែការទាក់ទាញ​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វានៅ​សល់ពេលរហូត​ដល់​ខ្ទង់ ៨ខែទៀត​ឯណោះ ដែលទូរស័ព្ទ​ជំនាន់ថ្មីរបស់ iPhone នឹង​ត្រូវបញ្ចេញដូចរាល់ៗឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ