• ពេលនេះ លោក​ឧកញ៉ា ឌួង ឆាយ ក៏ប្រតិកម្ម​នឹង​ក្រុមហ៊ុន Amazon ដែលមានដាក់លក់កម្រាលជូតជើង ធ្វើពីទង់ជាតិខ្មែរដែរ

    ភ្នំពេញ ​៖ ទាក់ទង​នឹង​ក្រុមហ៊ុន​លក់​អន​ឡាញ​ដ៏​ធំ​មួយ​លើ​ពិភពលោក​ឈ្មោះ​ក្រុមហ៊ុន Amazon បាន​យក​រូបភាព​ប្រាសាទបុរាណ និង​ទង់ជាតិ​ខ្មែរ ដែល​ប្រជាជន​គោរព​ស្រឡាញ់​ទៅ​ព្រី​ន​ជាប់​ក្រណាត់​ជូន​ជើង និង​របស់​ប្រើប្រាស់ ក្នុង​បន្ទប់ទឹក លោក​ឧកញ៉ា ឌួង ឆាយ បានស្នើ​សូម​ថ្កោលទោស ឲ្យ​ក្រុមហ៊ុន Amazon ដកចេញ​នូវ​ផលិតផល​ខ្លួន​ចេញ​ពីលើ​ការលក់​អន​ឡាញ​។​

    បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក Duong Chay ឌួង ឆាយ កាលពី​ថ្ងៃទី​១៦​ខែមករា បានសរសេរថា “​តើ​នេះ​ជាការ​ប្រមាថ​មកលើ​បុព្វបុរស​ដូនតា​ខ្មែរ​និង​ជាតិ​សាសន៍​ខ្មែរ​ទាំងអស់​ទេ​? តើ​នេះ​ជា​ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា​ទេ​? ខ្ញុំបាទ ឌួង ឆាយ សូម​ថ្កោលទោស​និង​សំណូមពរ​អោយ​ក្រុមហ៊ុន Amazon ដកចេញ​នូវ​ផលិតផល​ដែល​កំពុង​លក់ និង ប្រមូល​មកវិញ​នូវ​ទំនិញ​ទាំងឡាយ​ដែល​បាន​លក់​ហើយ ដោយមាន​រូប​ប្រាង្គ​ប្រសាទ​នានា​របស់​ខ្មែរ​ត្រលប់​មកវិញ ព្រោះ​ទង្វើរ​នេះ​ជាការ​ប្រមាថ​មួយ​ដ៏​ធំ​មិនអាច​ទទួលយក​បានទេ​”​។​

    ​ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Na Kwan បាន​ចូល​ខំ​មិន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឧកញ៉ា ឌួង ឆាយ​ថា “​ខ្ញុំ​មានកា​សោកស្ដាយ​យ៉ាងខ្លាំង និង​ឈឺចិត្ត​យ៉ាងខ្លាំង​ចំពោះ​រឿង​ទាំងនេះ នាង​ខ្ញុំ​ណា​ខ្វាន់ សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ មេត្តាជួយ​ពិនិត្យមើល និង​មាន​ដំណោះស្រាយ​ណាមួយ ព្រោះ​វា​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ ​តំលៃ​​វប្បធម៌​ជាតិ និង​មុខមាត់​ប្រទេស​ខ្មែរ​យើង​ផងដែរ (​គឺ​គេ​មើលងាយ )​”​ ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ