• សា​លា​បឋម​សិក្សា​ចតុមុខ ហាម​ដាច់ខាត​មិន​ឱ្យ​បង្រៀន​គួរ​ក្រៅ​ម៉ោង!

    ការ​បង្រៀន​គួរ​ក្រៅ​ម៉ោង ដែល​តែងតែ​ធ្វើ​ឱ្យ​ឪពុក-ម្តាយ​ ឬ​អាណាព្យាបាល​សិស្ស​មួយចំនួន​អាក់អន់ចិត្ត​នោះ ឥលូវ​គណៈ​គ្រប់គ្រង​នៅ​បឋមសិក្សា​មួយ​នៅ​រាជធានី​ភ្នំពេញ​បាន​ហាម​ដាច់​ខាត​មិន​ឱ្យ​បង្រៀន​គួរ​ក្រៅ​ម៉ោង​​ឡើយ។

    នៅ​ក្រោយ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​ស្តីពី ​ការ​សិក្សា​និង​ពិធី​ចែក​រង្វាន់​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ និង​សិស្ស​ក្រីក្រ កាល​ពី​សប្ដាហ៍​មុន​ លោក​សូ ធី នាយក​រង​សា​លា​បឋម​សិក្សា​ចតុមុខ បាន​ឱ្យ​ដឹង​ថា ការ​ស្នើ​ដល់​លោកគ្រូ អ្នកគ្រូ​ឲ្យ​ឈប់​មាន​បង្រៀន​គួរ​នេះ ចាប់​តាំង​ដើម​ឆ្នាំ​សិក្សា​ថ្មី ២០១៨ ក្នុង​មូលហេតុ​ជា​ការ​ប៉ះពាល់​ដល់​មាតាបិតា​សិស្ស ក៏​ដូចជា​អាណា​ព្យាបាល ​ហើយ​បញ្ហា នេះ​សាលា​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ និង​ជូន​ដំណឹង​ជា​មុន​ ២ ឬ៣​ឆ្នាំ​ដែរ ទៅ​ដល់​គ្រូបង្រៀន​ក្នុង​សាលា។

    លោក​នាយក​រង​សាលា លើក​ឡើង​ទៀត​ថា ដោយសារ​សាលា​ទើប​អនុវត្ត​ប្រមាណ ៣ខែ និង​គ្មាន​ការ​តវ៉ា​ណាមួយ​កើត​ឡើង​នោះ ​ប្រសិន​ជា​អាច​លោក​ធ្វើការ​សំណូមពរ​ដល់​សាលា​ផ្សេងៗ​ដទៃ​ទៀត បើ​អាច​ធ្វើ​បាន​គួរ​ធ្វើ​ដើម្បី​រក្សា​កិត្តិយស ក៏​ដូចជា​សេចក្ដី​ថ្លៃថ្នូរ​ដល់​គ្រូ​បង្រៀន និង​បាន​អំពាវនាវ​បន្ថែម​ដល់​អាណាព្យាបាល​សិស្ស​ទាំង​ឡាយ ដែល​មាន​កូន​គ្រប់​អាយុ​ចាប់​ពី​៥ឆ្នាំឡើង​ទៅ មក​ចុះ​ឈ្មោះ​ចូល​រៀន​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​ទេ រាល់​ការ​ចុះ​ឈ្មោះ និង​ការ​មក​រៀន​ក្តី។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អ្នក​គ្រូ​ព្រំ ខេមា បង្រៀន​ថ្នាក់​ទី​៦ ក្នុង​សាលា​នេះ ទទួល​ស្គាល់​ថា ធ្លាប់​មាន​បង្រៀន​គួរ​ក្រៅ​សិក្សា ប៉ុន្តែ​ការ​បង្រៀន​នេះ គឺ​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​របស់​អាណា​ព្យាបាល​សិស្ស​ប៉ុណ្ណោះ ដែល​គាត់​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ក្មេងៗ (កូន)។

    បច្ចុប្បន្ន​សាលា​បឋម​សិក្សា​ចតុមុខ មាន​បន្ទប់​រៀន​សរុប​ប្រមាណ ៥០ ពីថ្នាក់ទី​១ ដល់​ទី​៦ និង​មាន​សិស្ស​កំពុង​សិក្សា​សរុប​ចំនួន​ជាង ១ ៦០០នាក់។ សម្រាប់​ទិសដៅ​របស់​សាលា​នេះ ចង់​ប្រែ​ក្លាយ​ទៅ​សាលា​គំរូ​ក្នុង​រាជធានី និង​ទូទាំង​ប្រទេស​ដែល​ត្រូវ​កែ​សម្រួល​រឹត​បន្តឹង​លើ​វិន័យ សំលៀក​បំពាក់ បរិស្ថាន ការ​សិក្សា និង​សីលធម៌។ល៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ