• បែកធ្លាយថា Apple ត្រៀម​ចេញ​ iPod Touch ជំនាន់​ទី ៧ ក្នុងឆ្នាំ ២០១៩នេះ

    យោង​តាម​ព័ត៌មាន​លេច​ធ្លាយ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​ចំនួន​នៅ​ពិព័រណ៍ CES 2019 បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​យក្ស​អាមេរិក Apple នឹង​មាន​គម្រោង​ប្រលូក​ចូល​ទីផ្សារ iPod Touch ជំនាន់​ទី​ ៧ ក្នុង​គោលដៅ​បង្កើន​ចំណូល​ពី​កម្មវិធី Apple Music និង App Store។

    ឧបករណ៍​កូន​កាត់ iPhone ប្រភេទ​នេះ​បាត់​មុខ​ត្រឹម​ខែ​កក្កដា ឆ្នាំ ២០១៥ ពោល​គឺ iPod Touch ជំនាន់​ទី ៦ មាន​តម្លៃ ១៩៩ ដុល្លារ លុះ​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ស្រាប់​ស្ងាត់​ដំណឹង​សូន្យឈឹង លេច​ចេញ​តែ​ផលិតផល iPhone និង iPad។ យ៉ាងណាមិញ​ជុំវិញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រូបរាង ក៏​ដូច​ជា​ការ​វិវត្ត​កម្លាំង​ម៉ាស៊ីន​ពុំ​ត្រូវ​បាន​ប្រភព​បង្ហើប​ប្រាប់​នោះ​ទេ។

    ក្រឡេក​ទៅ​មើល​ចចាមអារ៉ាម iPhone របាយការណ៍​ដដែល​បញ្ជាក់​ថា Apple គ្រោង​ផ្លាស់​មក​បំពាក់​រន្ធ​ដោត USB-C ជំនាន់​ដំបូង​បង្អស់​នា​ឧបករណ៍​ឆ្នាំ ២០១៩ របស់​ខ្លួន ក្រោយ​ជោគជ័យ​បំពាក់​លើ iPad Pro សេរ៊ី​ឆ្នាំ ២០១៨ កន្លង​ទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ