ខ្សែប្រយុទ្ធ Kane រង​របួស​កជើង​ធ្ងន់ធ្ងរ ក្នុង​អំឡុង Spurs ចាញ់ Man Utd កាល​ចុង​សប្តាហ៍

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane បានរងរបួសកជើងយ៉ាងធ្ងន់ធ្ងរ ក្នុងប្រកួតដែលក្រុម មាន់ខ្នាយមាស Tottenham Hotspur ចាញ់ក្រុមបិសាចក្រហម Manchester United ០-១ នៅ Premier Leauge កាលពីរាត្រីអាទិត្យសប្តាហ៍មុនក្នុងកីឡដ្ឋាន Wemblely។

របួសរបស់ Kane មិនត្រឹមប៉ះពាល់ដល់ក្លឹប Spurs ប៉ុណ្ណោះទេ តែក៏អាចខកខានក្នុងការស្វែងរកគ្រាប់បាល់ជាបន្តបន្ទាប់ ដោយនៅពេលនេះកីឡាករដែលមានកម្ពស់ ១.៨៨ ម៉ែត្ររកបាន ១៤គ្រាប់ស្មើគ្នាជាមួយខ្សែប្រយុទ្ធ Mohamed Salah និង Aubameyang ក្នុងការប្រជែងពានស្បែកជើងមាស Golden Boot រដូវកាលនេះទៀតផង។

លោក Mauricio Pochettino ដែលជាគ្រូបង្វឹក Spurs មានក្តីរំពឹងថា Kane នឹងវិលទៅហ្វឹកហាត់បានវិញនៅដើមខែមីនា ប៉ុន្តែអាចត្រូវអូសបន្លាយពេលក្នុងការចូលលេង ដើម្បីឲ្យប្រាកដថារបួសពិតជាធូរស្បើយ ១០០% មែននោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ