• ហាងអាហារជប៉ុន ១៨ កន្លែងនៅបឹងកេងកង សម្រាប់ពេលអ្នកចង់ញ៉ាំម្ហូបជប៉ុន

    ចង់ញ៉ាំម្ហូបជប៉ុន បរិយាកាសបែបជប៉ុនមែនទេ? មួយរយៈនេះយើងបានរុករក ប្រមូលភោជនីយដ្ឋានជប៉ុនលក្ខណៈតៀមតូចៗ ឬ ភោជនីយដ្ឋានដែលមិនសូវទទួលបានការស្គាល់ច្រើនពីសំណាក់ជនជាតិខ្មែរនោះទេ ដែលមានបម្រើនូវមុខម្ហូបជប៉ុន និង ផ្តល់នូវអារម្មណ៍ដូចអង្គុយញ៉ាំនៅតៀមអាហារក្នុងប្រទេសជប៉ុនពិតៗ។

    #1 Jidaiya Yakitori

    តូចមែនពិត តែមានគ្រប់មុខ តាំងពី Omusoba, សាច់អាំងបែប Yakitori, Takoyaki ឬ មី Ramen និយាយទៅមានមួយចប់។ បរិយាកាសល្អ ប្រកបជាមួយការតុបតែង ប្រៀបដូចជាតៀមស្រានៅជប៉ុនអញ្ចឹងដែរ។

    Jidaiya Yakitori

    Jidaiya Yakitori

    ទីតាំង៖ ផ្លូវ 278 (ជិះពីផ្លូវត្រសក់ផ្អែម បត់ឆ្វេង) | Googlemap 

    តម្លៃ៖ ចាប់ពី $ 3.00 ទ្បើងទៅ

    #2 Green Bowl

    នៅទីនេះវិញ ត្បិតថាបរិយាកាសមិនមានការតុបតែងបែបជប៉ុនទាំងស្រុងនោះទេ ប៉ុន្តែក៏មានបម្រើអាហារជប៉ុនក្នុងតម្លៃយ៉ាងសមរម្យ សមល្មមនឹងគួរតែសាក។

    Green Bowl

    ទីតាំង៖ ផ្លូវ 352 (ជិតផ្សារថៃហួត) | Googlemap 

    តម្លៃ៖ ចាប់ពី $ 4.00 ទ្បើងទៅ

    #3 Yakiniku Rukko

    ត្បិតថាទីតាំងតូចមែនពិត បើនិយាយទៅជិះហួសរហូត ហើយការរៀបចំខាងក្នុងវិញមានចំនួនតុតែ 5-6 តុតែប៉ុណ្ណោះ ប៉ុន្តែគឺថាមានភ្ញៀវចូលពេញៗរហូត។ ចង់ញ៉ាំសាច់អាំងបែប Yakiniku ចង់ប្តូររសជាតិអី អាចមកសាកនៅទីនេះបាន។

    Photo Courtesy @Andrew Boo

    Yakiniku Rukko

    ទីតាំង៖ លើមហាវិថីព្រះមុន្នីវង្ស កែងផ្លូវ 294 | Googlemap 

    តម្លៃ៖ ញ៉ាំសេរី $ 18.00/ម្នាក់ ឬ អាចកុម្ម៉ង់ជាឈុតក៏បាន

    #4 Pokito Poke Bowl

    ចង់ស៊ូស៊ីផង ចង់សាច់ត្រីឆៅផង? ពិបាកសម្រេចចិត្តអញ្ចឹង អាចមកញ៉ាំ Poke Bowl នៅ Pokito បាន។ ក្នុងមួយចានមានទាំងពីរតែម្តង។

    Pokito Poke Bowl

    Pokito Poke Bowl

    ទីតាំង៖ លើផ្លូវត្រសក់ផ្អែម ទល់មុខ ESQ | Googlemap 

    តម្លៃ៖ ចាប់ពី $ 5.50 ទ្បើងទៅ

    #5 Sakana Lab

    លាក់ខ្លួនយ៉ាងជិតតែម្តងនៅខាងក្នុងច្រកឌឿងហែម ដូច្នេះប្រសិនបើចង់អញ្ជើញទៅសាកសាច់ត្រីឆៅស្រស់ៗ រួមជាមួយបរិយាកាសយ៉ាងរ៉ូម៉ែនទិចនោះ ប្រហែលជាគួរតែស្វែងរកកន្លែងចតយានជំនិះដោយខ្លួនឯងហើយ។

    Sakana Lab

    Sakana Lab

    Sakana Lab

    ទីតាំង៖ ផ្លូវ 51 (ប៉ាស្ទ័រ) ចូលតាមច្រកឌឿងហែមជាប់សណ្ឋាគារ Patio ដើរទៅខាងក្រោយប្រហែល 200 ម៉ែត្រ | Googlemap 

    តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

    #6 Sushi Lab

    ឋិតក្នុងប្លុកតែមួយជាមួយ Sakana Lab ប៉ុន្តែចំនុចខុសប្លែកគ្នានោះគឺ Sushi Lab បម្រើអាហារជាលក្ខណៈធ្វើស៊ូស៊ីដោយដៃផ្ទាល់នៅនឹងមុខអ្នកតែម្តង មានចំនួនតុតិចបំផុត តែធានាជូននូវបទពិសោធន៍ដូចអង្គុយពិសារនៅក្នុងប្រទេសជប៉ុន។

    Sushi Lab

    Sushi Lab

    ទីតាំង៖ ផ្លូវ 51 (ប៉ាស្ទ័រ) ចូលតាមច្រកឌឿងហែមជាប់សណ្ឋាគារ Patio ដើរទៅខាងក្រោយប្រហែល 100 ម៉ែត្រ | Googlemap 

    តម្លៃ៖ បម្រើជាឈុត ចាប់ពី $ 55.00+ /ម្នាក់

    បិទរៀងរាល់ថ្ងៃអាទិត្យ

    #7 忍者 – ninja Japanese Dining & Bar

    ចំណែកឯ Ninja Japanese Dining & Bar ក៏ជាហាងជប៉ុនដ៏ប្លែកមួយ ដែលបម្រើជូននូវមុខម្ហូបរសជាតិស្នាដៃចុងភៅជប៉ុនពិតៗ ជាពិសេសតម្លៃសមរម្យថែមទៀតផង។

    忍者 – ninja Japanese Dining & Bar

    忍者 – ninja Japanese Dining & Bar

    ទីតាំង៖ ផ្លូវ 278 (ជិះពីផ្លូវត្រសក់ផ្អែម បត់ឆ្វេង) | Googlemap 

    តម្លៃ៖ ចាប់ពី $ 4.00 ទ្បើងទៅ

    #8 Kaikotei Ramen Bar

    ហាងមី Ramen មួយនេះ ទើបតែបើកដំនើរការមិនយូរប៉ុន្មាននោះទេ មាននូវរសជាតិមី Ramen ជាច្រើនប្រភេទដែលចម្អិនទ្បើងដោយចុងភៅជនជាតិជប៉ុនផ្ទាល់តែម្តង។

    Photo Courtesy @Leo Chang

    ទីតាំង៖ ផ្លូវ 306 (ជិះពីផ្លូវត្រសក់ផ្អែម បត់ឆ្វេង) | Googlemap 

    តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

    #9 Adachi

    ប្រសិនបើអ្នកមិនសូវចាប់អារម្មណ៍ហាងប្លែកៗ តូចៗ ក៏នៅតែអាចសាកភោជនីយដ្ឋានជប៉ុនលក្ខណៈគ្រួសារ ឬ សមស្របសម្រាប់ការជួបជុំពិភាក្សាការងារជាដើម។​

    Adachi

    Adachi

    ទីតាំង៖ ផ្លូវ 306 (ជិះពីផ្លូវប៉ាស្ទ័រ បត់ឆ្វេង) | Googlemap 

    តម្លៃ៖ ចាប់ពី $ 15.00 ទ្បើងទៅ (មានបម្រើជាឈុតថ្ងៃត្រង់ ចាប់ពី $ 12.00+)

    #10 Ginga Japanese Restaurant

    Ginga ជាភោជនីយដ្ឋានជប៉ុនបើកថ្មីមួយដែរ មានជាបន្ទប់ ងាយស្រួលក្នុងការទទួលទានជាក្រុម ឬ លក្ខណៈគ្រួសារ។​

    Ginga Japanese Restaurant

    Ginga Japanese Restaurant

    Ginga Japanese Restaurant

    ទីតាំង៖ ផ្លូវ 352 (ជិះពីផ្លូវត្រសក់ផ្អែម បត់ស្តាំ) | Googlemap 

    តម្លៃ៖ ចាប់ពី $ 10.00 ទ្បើងទៅ

    #11 Bao Bab Japanese Izakaya

    ភោជនីយដ្ឋានជប៉ុនតូច គួរឲ្យចាប់អារម្មណ៍ មានតែប៉ុន្មានកៅអីតែប៉ុណ្ណោះ។ ល្អបំផុតសម្រាប់ការជជែកគ្នាបណ្តើរ ដាក់ស្រា Sa Ke ម្នាក់មួយពែងឲ្យក្តៅពោះ។ តែពេលជិះដើររក ប្រយ័ត្នជិះហួសណា!

    Photo Courtesy @Ko Honam

    ទីតាំង៖ ផ្លូវ 398 (ជិះពីផ្លូវត្រសក់ផ្អែម បត់ស្តាំ) | Googlemap 

    តម្លៃ៖ (មិនមានព័ត៌មាន)

    #12 Ikindo Ramen

    ចង់ញ៉ាំមី Ramen​ តែមិនចង់សាករសជាតិដដែលៗ? កុំភ្លេចមកសាកនៅ Ikindo ម៉ោះអញ្ចឹង។

    Ikindo Ramen

    ទីតាំង៖ ផ្លូវ 334 (ជិះពីផ្លូវប៉ាស្ទ័រ បត់ឆ្វេង) | Googlemap 

    តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

    #13 Garaku

    ចំណែកឯ Garaku វិញជាភោជនីយដ្ឋានជប៉ុនដែរ តែជាលក្ខណៈ Fine-dining ដែលធានាលើការផ្តល់បទពិសោធន៍នៃការទទួលទាន ក៏ដូចជារសជាតិល្អប្រសើរតែម្តង។

    Garaku

    Garaku

    ទីតាំង៖ ផ្លូវត្រសក់ផ្អែម ជិតព្រឹទ្ធសភា| Googlemap 

    តម្លៃ៖ ចាប់ពី $ 15.00 ទ្បើងទៅ (លក់ជាឈុត), ស៊ូស៊ីចាប់ពី $8.00+

    #14 Himonoya

    ចង់ញ៉ាំត្រីស្រស់ៗ ដូចធ្លាប់ឃើញនៅក្នុងវីដេអូ? មក Himonoya ច្បាស់ជាមិនខកបំណង នៅទីនេះមានចុងភៅជនជាតិជប៉ុន ដែលជំនាញលើការចម្អិនត្រី ជាពិសេសពួកគេមានត្រីស្រស់ៗ និង គ្រឿងសមុទ្រដែលនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់។

    Himonoya

    Himonoya

    Himonoya

    ទីតាំង៖ ផ្លូវត្រសក់ផ្អែម ជិតព្រឹទ្ធសភា| Googlemap 

    តម្លៃ៖ ចាប់ពី $ 8.00 ទ្បើងទៅ

    #15 Menya Takeichi

    ភោជនីយដ្ឋានមី Ramen មួយទៀតហើយ នៅបឹងកេងកងដែលអ្នកគួរតែសាកឲ្យបានម្តង ថារសជាតិពិតៗរបស់ជប៉ុនយ៉ាងណាទៅ!

    Menya Takeichi

    Menya Takeichi

    ទីតាំង៖ ផ្លូវត្រសក់ផ្អែម ជិតព្រឹទ្ធសភា| Googlemap 

    តម្លៃ៖ ចាប់ពី $ 5.00 ទ្បើងទៅ

    #16 七輪燒肉 Sumibi Yakiniku

    បើនិយាយពីសាច់អាំងបែបជប៉ុននោះ គឺថាមិនអាចបំភ្លេចបាននោះទេ! មកសាករសជាតិនៅកន្លែងនេះម្តងមើល!

    七輪燒肉 Sumibi Yakiniku

    Photo Courtesy @Khek Sakara

    ទីតាំង៖ ផ្លូវត្រសក់ផ្អែម ហួសព្រឹទ្ធសភា| Googlemap 

    តម្លៃ៖ (មិនមានព័ត៌មាន)

    #17 Fuwari

    ចុះបើហាងកាហ្វេ និង នំខេកបែបជប៉ុនវិញ ចាប់អារម្មណ៍អត់?

    Fuwari

    Fuwari

    ទីតាំង៖ ផ្លូវត្រសក់ផ្អែម ហួសព្រឹទ្ធសភា| Googlemap 

    តម្លៃ៖ នំខេកខួបកំណើត ចាប់ពី $ 15.00+

    #18 沖縄バル ゆいかじ – Okinawa Bar Yuikaji

    រៀងកន្លុកកន្លៀតបន្តិច ប៉ុន្តែទាល់តែបទពិសោធន៍ប្លែកបែបនេះទើបញ៉ាំឆ្ងាញ់ត្រូវអត់?

    沖縄バル ゆいかじ – Okinawa Bar Yuikaji

    沖縄バル ゆいかじ – Okinawa Bar Yuikaji

    ទីតាំង៖ ផ្លូវ 830 (បត់ចូលផ្លូវទល់មុខទូតរុស្ស៊ី) | Googlemap 

    តម្លៃ៖ (មិនមានព័ត៌មាន)

    ប្រភព៖ foodbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ