CNN៖​ Facebook ​វិនិយោគ​ជាង ៣០០លាន​ដុល្លារ ទៅលើវិស័យ​សារព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារនេះ បានប្រកាសថាខ្លួននឹងវិនិយោគប្រាក់ជាង៣០០លាន ដុល្លារ នៅក្នុងវិស័យសារព័ត៌មាន ខណៈបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ កំពុងបន្តយុទ្ធនាការប្រឆាំងនឹង ព័ត៌មានក្លែងក្លាយ ឬ fake news។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ក្រុមហ៊ុន Facebook បានបញ្ជាក់ដូច្នេះថា៖ «ក្រុមហ៊ុននឹងធ្វើការវិនិយោគប្រាក់ ជាង ៣០០លានដុល្លារនៅក្នុង វិស័យសារព័ត៌មាន សម្រាប់រយៈពេល៣ឆ្នាំ»។ សេចក្ដីថ្លែងការណ៍នេះដដែល ឱ្យដឹងទៀតថា ប្រាក់មួយចំនួននៃមូលធិនិវិនិយោគនេះនឹងត្រូវ ប្រគល់ឱ្យដោយផ្ទាល់ដល់អង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់កំរៃដូចជា Pulitzer Center និង Report for America ជាដើម។

លើសពីនេះទៅទៀត មូលិនិធិនេះនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ Facebook ដើម្បីជួយគេហទំ ព័រព័ត៌មានទើបបង្កើតថ្មីៗក្នុងការ ប្រែក្លាយអ្នកអាន ទៅជាអតិថិជនបង់ប្រាក់វិញ។

គួរបញ្ជាក់ថា កាលពីខែឆ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន Facebook ក៏បានប្រកាសពីការវិនិយោគប្រាក់៦លានដុល្លារ ផងដែរ សម្រាប់អ្នកបោះពុម្ពផ្សាយ នៅក្នុងស្រុក នៅចក្រភពអង់គ្លេស៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ