• ឃាត់បានព្រះសង្ឃ​​៣​អង្គ ខ្មែរ​២​អង្គ និង​ជនជាតិ​ថៃ​១​អង្គ ចូល​លេងល្បែង​កាស៊ីណូ នៅ​ក្រុង​ប៉ោយប៉ែត

    បន្ទាយមានជ័យ​៖ ព្រះសង្ឃ​ទាំង​៣​អង្គ មាន​ជនជាតិខ្មែរ​២​អង្គ និង​ជនជាតិ​ថៃ​១​អង្គ ចូល​លេងល្បែង​កាស៊ីណូ និង​ដើរ​បិណ្ឌបាត​ក្នុង​ពិធី​រាប់​បាត ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ផ្សឹក និង​ឃាត់ខ្លួន​ក្នុងករណី​២​ផ្សេងគ្នា នៅ​ក្រុង​ប៉ោយប៉ែត ។​

    ​បើតាម​របាយការណ៍រ​បស់​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ករណី​ទី​១ គឺ​កម្លាំង​គរ​បាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​បុរី សាន ស៊ានហូ អាជ្ញា​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ថ្ងៃជ័យ​ជម្នះ ៧​មករា ១៩៧៩ និង​៧​មករា ២០១៩ ក្នុង​ពិធី​នោះ​ក៏បាន ធ្វើ​ពិធី​ប័​ង្សុ​កូ​ល រាប់​បាត​រំលឹក​ឧទ្ទិស​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ស្លាប់ ក្នុង​របប​ប៉ុលពត ដែល​និមន្ត​ព្រះសង្ឃ​៤១៦​អង្គ ។ ស្រាប់តែ​នៅពេលនោះ​ឃើញ មាន​ព្រះសង្ឃ​៣​អង្គ គ្មាន​ប័ណ្ណ​ចូលរួម​ក្នុង​កម្ម​ពិធី សមត្ថកិច្ច​ក៏បាន​សួរនាំ ហើយក៏​បញ្ជូន​ទៅកាន់​ការិយាល័យ​ធម្មការ និង​សាសនា ក្រុង​ប៉ោយប៉ែត រក​លិខិតស្នាម​។ ក្នុងចំណោម​ព្រះសង្ឃ​៣​អង្គ មាន​២​អង្គជា​សង្ឃ​ក្លែងក្លាយ​គ្មាន​លិខិតស្នាម​អ្វី​នោះទេ និង​១​អង្គ ជា​សង្ឃ​ត្រឹមត្រូវ គង់នៅ​វត្ត​កែវ​មុន្នី​ឧ​ត្ត​ម ក្នុងភូមិ​ទំពាំង​ជង ឃុំ​កោះ​កែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ជន​ក្លែង​ជា​សង្ឃ​ទាំង​២​នាក់ ក៏ត្រូវ​ចាប់​ដោះ​ស្បង់​ជីវរ​ចេញ និង​យក​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ព្រះសង្ឃ​ទី​១ ឈ្មោះ​ឌី រតនា អាយុ ២៥​ឆ្នាំ នៅក្នុង​ខេត្ត​កំពង​ស្ពឺ ។ ព្រះសង្ឃ​ទី ២ ឈ្មោះ ភារ​ម្យ អាយុ ២០​ឆ្នាំ នៅក្នុង​ខេត្តតាកែវ​។​

    ​បើតាម​ចម្លើយសារភាព ជនសង្ស័យ​ក្លែង ជា​សង្ឃ​ខាងលើ ប្រាប់ថា ខ្លួន​បាន​ជួល​ជន​ម្នាក់​ឲ្យ​ធ្វើ​ឆាយា លិខិតស្នាម ក្លែងក្លាយ តម្លៃ​២០​ម៉ឺន​រៀល ហើយ​បាន​ពាក់​ស្បង់​ចីវរ ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌបាត រៃអង្គាសប្រាក់​តាម​ផ្សារ និង​តាម​ផ្ទះ ហើយ​ជួល​ផ្ទះសំណាក់​ស្នាក់នៅ ក្នុង​ប៉ោយប៉ែត​ជាច្រើន​ថ្ងៃ​មកហើយ ។ បន្ទាប់មក​ដឹងថា អភិបាលក្រុង​ប៉ោយប៉ែត ធ្វើ​ពិធីបុណ្យ​រាប់​បាត ក៏​លួច​បន្លំ​ចូល​ជាមួយ​ព្រះសង្ឃ​ដទៃទៀត ក្រែង​បាន​ថវិកា​ពី​ការរាប់​បាត ប៉ុន្តែ​នៅពេលនោះ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។​

    ​ចំពោះ​ករណី​ទី​២ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍ មក​សមត្ថកិច្ច​នគរ​បាល​ក្រុង​ប៉ោយប៉ែត មាន​សង្ឃ​ជនជាតិ​ថៃ​១​អង្គ និមន្ត​ចូល​លេង​កាស៊ីណូ និង​ដើរ​បិណ្ឌបាត រៃអង្គាសប្រាក់ នៅ​ក្រុង​ប៉ោយប៉ែត រយៈពេល​ជិត​១​សប្តាហ៍​មកហើយ ។

    សមត្ថកិច្ច ក៏បាន​ឃើញ​សង្ឃ​ជនជាតិ​ថៃ និមន្ត​បិណ្ឌបាត​នៅ​ចំណុច​ហាង​កាហ្វេ​អារ៉ាប់ ប៊ី​ធា សមត្ថកិច្ច​ក៏​ហៅ​សួរនាំ និង​ឆែកឆេរ​ត្រួតពិនិត្យ គ្មាន​ឆាយា​លិខិតស្នាម​នោះទេ ក៏ដូចជា តាម​ចម្លើយសារភាព​គឺ សង្ឃ​ជនជាតិ​ថៃ​នោះ ជា​សង្ឃ​ក្លែងក្លាយ​កាន់​លិខិតឆ្លងដែន និង​ចាប់​បញ្ជូនទៅ​វត្ត​បា​លិ​លេ​យ្យ ដើម្បីឱ្យ​គ្រូ​ចៅអធិការ​វត្ត​បា​លិ​លេ​យ្យ និង​គ្រូ​ចៅ​អ​ធិ​វត្ត​ថ្មី ចាប់​ដោះ​ស្បង់​ចីវរ ចាត់ការ​តាម​នីតិវីធី​របស់​ព្រះសង្ឃ ។ ជនជាតិ​ថៃ​មានឈ្មោះ ថា​ឈុំ ឈើ​យ​សំ​ឆាត អាយុ​៤៨​ឆ្នាំ រស់នៅក្នុង ខេត្ត រ៉ូ​យ អេ​ត ប្រទេស​ថៃ​ ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ