• គ្រូបង្ហាត់របស់លោក Pacquiao ចង់ឲ្យ​មានការ​ប្រកួត​រវាង Floyd ម្តង​ទៀត ដើម្បី​ផ្តល់​មេរៀនខ្លះ

    (ម៉ានីល)៖ លោក Freddie Roach ដែលជាគ្រូបង្វឹកមានបំណងចង់ឲ្យកូនសិស្ស Manny Pacquiao ប្រកួតសង សឹកជាមួយ Floyd Mayweather ក្រោយបញ្ចប់ការប្រកួតរវាង Pacquiao និង Adrien Broner នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ខាងមុខនាសង្វៀន MGM Grand Garden Arena ទីក្រុង Paradise រដ្ឋ Nevada សហរដ្ឋ អាមេរិក។

    លោក Freddie បានលើកឡើងថា លោកចង់ឲ្យកីឡាកររហស្សនាម Pac Man ផ្តល់មេរៀនខ្លះដល់ Floyd បន្ទាប់ ពី គេបានយកឈ្នះកីឡាករដែលខុសគីឡូគ្នាដាច់កាលពីខែនៅប្រទេសជប៉ុនទៅលើអ្នកប្រដាល់ Tenshin Nasukawa ក្នុងមិត្តភាព។

    គួរបញ្ជាក់ផងដែរថា Floyd ធ្លាប់បានយកឈ្នះពិន្ទុទៅលើ Pacquiao កាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងកម្មវិធី ប្រដាល់ ជើងឯកប្រចាំទសវត្សរ៍ Fight of the Century នៅសហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ