• នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បាន​ចំនួន១៧នាក់ និង​ដកហូត​ថ្នាំញៀន១៧កញ្ចប់

    ភ្នំពេញ ៖ នៅវេលា​ម៉ោង៦ព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បង្ក្រាប​គ្រឿងញៀន ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បាន​ចំនួន១៧នាក់ និង​ដកហូត​ថ្នាំញៀន១៧កញ្ចប់ និង​កាំភ្លើងខ្លី​បាញ់​ខ្យល់​មួយ​ដើម និង​សម្ភារ​វេច​ខ្ចប់​សម្រាប់​ប្រើប្រាស់​បាន​មួយចំនួន ចំណុច​ផ្លូវ​រទេះភ្លើង​បាក់​ទូក សង្កាត់​ទួល​សង្កែរ១ ខណ្ឌ​ឬ​ស្សី​កែវ ។

    សមត្ថកិច្ច​ចាប់បាន​ទូ​ហ្គែ​ម​បាញ់​ត្រី​ចំនួន២គ្រឿង​ផងដែរ ដោយ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ ដែល​ទៅដល់​ក្រុម​ជនសង្ស័យ​កំពុងតែ​ប្រមូល​ផ្តុំគ្នា ហើយក៏​មានការ​ចូលរួម​ពី​កម្លាំងចម្រុះ​ខណ្ឌ​ប៉ុស្តិ៍​ទាំងអស់ ០៧ និង​ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ០១ សង្កាត់​ឫស្សីកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ គល់ យី អធិការ​ខណ្ឌឫស្សីកែវ នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ ។

    ឃាត់​បាន​ជនសង្ស័យ​ចំនួន ១៧នាក់ (ស្រី ០៤នាក់) រួម​នឹង​វត្ថុតាង​ដូចជា ១ កាំភ្លើង​ខ្យល់ ០១ដើម គ្រាប់​កាំ​កង់​មួយ​ប្រអប់ ២- ក្រាម​ពណ៌​ស​ថ្លា ចំនួន១៧កញ្ចប់ (១៦កញ្ចប់​តូច និង០១ កញ្ចប់​ធំ) ៣- ម៉ូតូ​ចំនួន០៤គ្រឿង ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-9206 ម៉ាក​ធូ​ដេ ពណ៌​ស គ្មាន​ស្លាក​លេខ ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HG – 5742 និង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ-ស ពាក់​ស្លាក​លេខ កណ្តាល 1T-0045 ៤- ទូ​ហ្គេម​បាញ់​ត្រី​ចំនួន០២គ្រឿង ៥- ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ៦- ស្លាក​លេខ​ម៉ូតូ០១សន្លឹក លេខ​ភ្នំពេញ 1BM-3084 ៧- កង់​ស្ព័​រ​ម៉ូតូ ០៤កង់ ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​សាកសួរ​យក​ចម្លើយ​ក​សា​ង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ