• Samsung នឹងបង្ហាញ​ស្មាតហ្វូន​ត្រកូល​ Galaxy M ​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា​ខាង​មុខ​នេះហើយ!

    Samsung បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​​ស្មាតហ្វូន​ត្រកូល​ Galaxy M ​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២៨ ខែ​មករា​ខាង​មុខ​នេះ ដោយ​ជា​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ​ស៊េរី​ថ្មី​សម្រាប់​វាយ​លុក​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា។

    ស្មាតហ្វូន​នេះ​មិន​ទាន់​ប្រកាស​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​​លក្ខណៈ​សម្បត្តិ​របស់​វា​បាន​លេច​ធ្លាយ​​ស្ទើរ​សឹង​ទាំង​អស់​ទៅ​ហើយ។ គេ​ដឹង​ថា​​វា​ជា​ Galaxy M20 ​ដែល​មាន​បំពាក់​អេក្រង់​ Infinity-V មាន​ទំហំ ៦,៣ អ៊ីញ​ ប្រភេទ LCD អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ២៣៤០ x ១០៨០ ភីកសែល។

    ផ្នែក​កាមេរ៉ា​គឺ​មាន​កាមេរ៉ា​មេ​​កម្រិត ១៣ MP អម​ដោយ​កាមេរ៉ា​ទី​ពីរ​កម្រិត​ ៥ MP ចំណែក​កាមេរ៉ា​ Selfie ​មាន​កម្រិត​ ៨ MP ដែល​មាន​មុខងារ​វៃ​ឆ្លាត​ជា​ច្រើន។ ចូល​ដល់​ផ្នែក​គ្រឿង​ក្នុង គឺ​មាន​បំពាក់​បន្ទះ​ឈីប​ Exynos 7885 អម​ដោយ​ RAM ទំហំ ៣ GB និង​ជម្រើស​អង្គ​ផ្ទុក​ទំហំ ៣២ GB និង ៦៤ GB។ បន្ថែម​ពី​នេះ​មាន​ដំណើរ​ការ​ដោយ​ Android 8.1 Oreo និង​មាន​ថ្ម​ទំហំ ៥០០០ mAh ដែល​សាក​ឆាប់​ពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ