• រដ្ឋបាល​ជលផល អំពាវនាវ​ឲ្យ​បញ្ឈប់​ការនេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» ព្រោះពេលនេះជា​រដូវ​ត្រី​ពង

    ភ្នំពេញ ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​សេចក្តីជូនដំណឹង ស្ដីពី​ការបិទ​ធ្វើ​នេសាទ​ត្រី​កា​ម៉ុង សម្រាប់​រដូវ​នេសាទ ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩​។​

    ​តាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ជលផល នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា រដូវ​ពង​កូន​បន្ត​ពូជ​របស់​ត្រី​កា​ម៉ុង “​ប្លាធូ​” នៅក្នុង​ដែន​នេសាទ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែមីនា​ឆ្នាំ​២០១៩​។ អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​នេសាទ​ត្រី​កា​ម៉ុង “​ប្លាធូ​” ទាំងអស់ នៅក្នុង​ដែន​នេសាទ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​បញ្ឈប់​សកម្មភាព​ធ្វើ​នេសាទ​ត្រី​កា​ម៉ុង “​ប្លាធូ​” នេះ ចាប់ពី​ថ្ងៃទី​១៥ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ ជា​កំហិត​។​

    ​រដ្ឋបាល​ជលផល សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​នេសាទ ត្រី​កា​ម៉ុង “​ប្លាធូ​៣ ទាំងអស់ នឹងចូលរួម​គោរព​តាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​រួមចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​អនាគត​ ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ