• ជើងខ្លាំង៤ក្រុមនៃពានរង្វាន់Tiger Street Football Festival 2019 ប្រចាំមណ្ឌលខេត្តតាកែវឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

    ខេត្តតាកែវ៖ព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival 2019ប្រចាំមណ្ឌលខេត្តតាកែវដែលជាមណ្ឌលទី២បានរកឃើញម្ចាស់ជើងឯកហើយបានទៅលើក្រុមយាន្តដ្ឋានសំណាង១បន្ទាប់ពីយកឈ្នះលើក្រុមក្លិបកីឡាដូនកែវ “A”ក្នុងលទ្ធផល៣ទល់២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នេះនៅផ្សារបុរីរស្មី ទីរួមខេត្តតាកែវ ។

    ចំណែកក្រុម CTB “B” ទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយពីឈ្នះលើក្រុមភូមិស្នោFC ក្នុងលទ្ធផល ៥ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តតាកែវក្រុមក្រុមយាន្តដ្ឋានសំណាង១ ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមក្លិបកីឡាដូនកែវ “A” ប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម CTB “B”ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមភូមិស្នោFC ប្រាក់រង្វាន់១៥០ ដុល្លារ និងស្រាបៀរថៃហ្គ័រ។

    ដោយឡែកសម្រាប់ខេត្តតាកែវដែលជាមណ្ឌលទី២នេះគណៈកម្មាធិការរៀបចំការប្រកួតយកតែ៤ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។ សូមរងចាំជួបគ្នានៅមណ្ឌលកំពង់ស្ពឺដែលជាខេត្តបន្ទាប់ នៅថ្ងៃ ទី ២០ ខែ មករា ឆ្នាំ២០១៩ ។ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ