• ស្រី​ស្អាត​ដែល​ជួយ​បង្កើតកូន​ស្ត្រី​អានា​ថា​កាលពី​យប់មិញ​គឺ «​កញ្ញា​លី​លី» តារា​សម្តែង​សោះ (មានវីដេអូ)

    ភ្នំពេញ៖ ស្ត្រី​អនាថា​វ័យ​ជាង៣០ឆ្នាំ​ម្នា​ក់បាន​ឈឺពោះ​សម្រាលកូន​នៅតាម​ដងផ្លូវ​ត្រូវ​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ឃើញ​ហេតុ​ការ​នេះ​បាននាំគ្នា​ជួយសង្គ្រោះ​បឋម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១២យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៣ខែមករា​ឆ្នាំ២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៣១៥កែង​និង​ផ្លូវ៥១៦ ជាប់​និង​ផ្សារ​ធី​ខេ ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក។

    តាម​ប្រភពពី​សន្តិសុខ​ម្នាក់ ដែល​យាម​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​បាន​ឲ្យ​ដឹងថា​ស្ត្រី​អនាថា​ដែល​បាន​សម្រាលកូន​នៅតាម​ដងផ្លូវ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​មាន​វ័យ​ប្រមាណ​ជាង៣០ឆ្នាំ។ប្រភព​ដ​ដែរ​បាន​បន្តទៀតថា​មុន​កើតហេតុ​រូបគាត់​បានឃើញ​ស្ត្រី​ខាងលើនេះ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​បណ្តោយ​ផ្លូវ៥១៦ទិសដៅ​ពី​កើ​តទៅ​លិច​មក​ឈប់​អង្គុយ​នៅ​ចំណុចកើតហេតុ​ខា​លើ​ហើយ​បាន​ត្អូញត្អែរថា​រូបគាត់​ឈឺពោះ​ណាស់ ខ​ណះ​នោះ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ឃើញ​ហេតុ​ការ​បាន​នាំមក​ជួ​យ​សង្គ្រោះ​ជាបឋម​សិន​រួច​បាន​សម្រាល​កូនស្រី​មួយ​ដ៍​ស្រស់ស្អាត​ម្នាក់​ផងដែរ។

    តែ​អ្វី​ដែរ​គួរ​ឲ្យ​សរសើរ​នោះ​គឺមាន​នារី​វ័យក្មេង​រូប​ស្រស់​ដូច​តារា​ម្នាក់​បាន​បើករថយន្ត​លុច​ស៊ី​ស​ស៊េរី​ទំនើប៣៣០មួយគ្រឿង​មក​ឈប់​ជួយសង្គ្រោះ​ដោយ​មិន​ខ្លាច​និង​រអើម​នោះទេ​ធ្វើ​ប្រជាពលរដ្ឋ​ក៍​ដូចជា​មហាជន​ជាច្រើន​ដែល​បានមក​ឈប់​មើល​មានកា​កោតសរសើ​ទៅលើ​នារី​វ័យ​រូប​ស្រស់​នោះ​ផងដែរ។ហើយ​បន្ទាប់​ក្រោយមក​ទើប​គេ​ស្គាល់​ថា នារី​ស្រស់​ប្រិ​ម​ប្រី​យ៍​ដែលមាន​ចិត្តធម៌​ម្នាក់​នោះ​ឈ្មោះ លី​លី ជា​តារា​សម្តែង​ខ្សែ​ភា​យន្ត​សោះ ។

    សមត្ថ​កិ​ច្ខ​មូលដ្ឋាន​បាន​ចុះ​មកដល់​និង រថយន្ត​សង្គ្រោះបន្ទាន់​គ្លី​នី​ករ​ស្មី​បានមក​ជួយ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​កាលម៉ែត​បន្ត ដោយ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​រស្មី​មិនមាន​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ